ភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។ ជនបរទេសស្រី២នាក់ និងបុរសជនជាតិស្បែកខ្មៅម្នាក់ ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួននៅចំណុចផ្ទះលេខ១៧B ផ្លូវលេខ៥១០ ក្រុម១ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចបានបង្ហើបថា នារីម្នាក់ត្រូវបានចាប់ខ្លួននៅចំណុចព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ដោយដកហូតបានថ្នាំញៀនប្រភេទ ម្សៅហេរ៉ូអ៊ីនចំនួន២គីឡូក្រាម ។ ក្រោយមកទើបសមត្ថកិច្ចសាកសួរនារីរូបនោះ រហូតឈានដល់ការឃាត់ខ្លួនបានជនជាតិស្បែកខ្មៅម្នាក់ និងនារីម្នាក់ទៀត តាមការចង្អុលបង្ហាញ នៅចំណុចដដែល និងដកហូតបានសម្ភារមួយចំនួនទៀត តែសមត្ថកិច្ចមិនទាន់ធ្វើការបង្ហាញជាផ្លូវការនៅវត្ថុតាងទាំង នោះនៅឡើយ ដោយសាររង់ចាំវែកមុខបក្ខពួកជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនេះ ឲ្យអស់សិន ៕