ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​គយ និង​ប្រពន្ធ​រង​ការ​រិះគន់ថា កំពុង​ពុករលួយ​ ​

មេ​គយ និង​ប្រពន្ធ​រង​ការ​រិះគន់ថា កំពុង​ពុករលួយ​ ​

ខេត្តក្រចេះ ៖​មន្ត្រី​គយ​បាន​និយាយថា លោក នាង វណ្ណា មាន​តួនាទី​ជា​មេ​គយ​ប្រចាំខេត្ត​ប៉ុន្តែ​ភរិយា​របស់គាត់​បានធ្វើ​ជា​ប្រធាន​គណនេយ្យ​នៅក្នុង​សាខាគយ​ផង​និង​ក្នុង​ស្នាក់ការ​គយ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ផង​គឺ​សម្រាប់​ការនាំ​ចូល​ទំនិញ​របស់​ក្រុមហ៊ុន​ធំៗ គេ​ដឹងថា​ភរិយា​របស់លោក​នាង វណ្ណា​គឺជា​អ្នក​ជួយ​រត់ការ​ពិនិត្យ​ឯកសារ​និង​វាយតម្លៃ​ពន្ធ
​សម្រាប់​ការនាំ​ចូល​ទំនិញ​ដែល​តាម​ភាសា​បច្ចេកទេស​គេ​ហៅថា ជួយ​ឃ្លៀ​ទំនិញ​គឺ​ករណីនេះ​គ្មាន​តម្លាភាព​ទេ​អាច​កើតមាន​អំពើពុករលួយ​បាត់បង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់​ណាស់​។​
​គេ​បន្តថា លោក នាង វណ្ណា និង​ភរិយា​របស់គាត់​ស្មើ​ដៃ​គ្នា​ក្នុង​ការឃុបឃិត​ឲ្យ​មាន​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ហើយ​សាខាគយ​ខេត្តក្រចេះ​នាពេល​បច្ចុប្បន្ននេះ​ស្ទើរតែ​គ្រប់គ្រង​ចាត់ចែង​ការងារ​ដោយ​ក្រុមគ្រួសារ​របស់លោក នាង វណ្ណា​បើទោះបីជា​មន្ត្រី​មួយចំនួន​មាន​តួនាទី​តែងតាំង​ដោយ​អគ្គនាយក​គយ​និង​រដ្ឋាករ​ក៏ដោយ គឺ​ពួកគេ​មានតែ​ឈ្មោះ
​ចាំ​បើក​របប​ដែល​លោក នាង វណ្ណា​និង​ភរិយា​របស់គាត់​បានផ្តល់​ឲ្យ​ប៉ុណ្ណោះ​។ ករណី​ទាំងនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​ស៊ើបអង្កេត​ស្រាវជ្រាវ​ពី​ភាព​អសកម្ម​ដែល​លោក នាង វណ្ណា​និង​គ្រួសារ​របស់គាត់​កំពុងតែ​យក​សាខាគយ​ខេត្ត​ទៅធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ឡើងវិញ​ផង​ព្រោះ​ការឃុបឃិត​ឲ្យ
​មានការ​នាំចូល​ទំនិញ​ខុសច្បាប់​តាម​ច្រក​ត្រពាំង​ស្រែ -​វ៉ា​លឺ ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនណាស់​។​
​មន្ត្រី​គយ​តូចតាច​នៅ​ទូទាំង​ខេត្ត​បាន​រអ៊ូរទាំ​ពី​អំពើពុករលួយ​ភាព​អសកម្ម​និង​គ្រួសារនិយម​ដែល​លោក នាង វណ្ណា​ជា​ប្រធាន​សាខាគយ​ខេត្ត និង​ជា​ប្រធាន​ស្នាក់ការ​គយ​ប្រចាំ​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ​ដែល​បាន​យក​តួនាទី​របស់ខ្លួន​ទៅ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​តាមរបៀប​ពុករលួយ​ហើយ​មន្ត្រី​ដទៃទៀត​អង្គុយ​ស្ងាប​ចាំតែ​បើក​របប​ប្រចាំខែ ដែល​លោក នាង វណ្ណា​បន្តក់​ឲ្យ​ប៉ុណ្ណោះ​។
​គេ​និយាយថា​ទំនិញគេចពន្ធ​បច្ចុប្បន្ននេះ​ត្រូវបាន​ឈ្នួ​ញ​ធំៗ​ដូចជា ហាក់ ម៉ៅ យាយ​ញាប់​ឡុង ហ៊ួ​រ នាំចូល​យ៉ាង​អនាធិបតេយ្យ​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ​ដែល​តាម​តួលេខ​ជាក់ស្តែង ការនាំ​ចូល​ទំនិញគេចពន្ធ​មាន​ដល់​ទៅ ៩៥​ភាគរយ​គឺ​បង់ពន្ធ​បាន​ប្រមាណ ៥​ភាគរយ​ប៉ុណ្ណោះ​។ ទំនិញ​ដែល​នាំចូល​តាម​ច្រក​នេះ​ភាគច្រើន​ជា​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន វៀតណាម​ដែល​ប្រភេទ​ខ្លះ​ត្រូវ​បង់ពន្ធ​នាំចូល​ខ្ពស់ ប៉ុន្តែ​ភរិយា​របស់លោក នាង​វណ្ណា​គឺជា​អ្នក​ជួយ​សម្របសម្រួល​ឲ្យ​មានការ​បង់ពន្ធ​ទាប និង​មាន​អំពើ​រត់ពន្ធ​ទំនិញ​យ៉ាង​អនាធិបតេយ្យ​បំផុត​។
គេ​រិះគន់​ទៀតថា សព្វថ្ងៃនេះ លោក នាង វណ្ណា​បាន​យក​កន្លែង​គយ​ធ្វើជា​គយ​គ្រួសារនិយម​របស់​ពួកគាត់ ហើយ​រីឯ​អ្នកផ្សេង​ក៏​មិន​ហ៊ាន​ក្អក​ជាមួយ​គាត់​ឡើយ​។ បើ​មន្ត្រី​គយ​ណា​ហ៊ាន​ខ្លាំង​ជាមួយ​ប្រពន្ធ​កូន​គាត់ ច្បាស់​ជា​ត្រូវ​ដក​បញ្ឈរជើង​អោយទៅ​អាន​កាសែត​ជាក់​ជាមិនខាន​ឡើយ​។ ដូច្នេះហើយ​ទើប​មន្ត្រី​គយ​អត់​លិឍ​នាំគ្នា​និយាយថា
«​គយ​រក​ចំណូល​គ្រួសារ​មិនមែន​គយ​រក​ចំណូល​ចូល​រដ្ឋ​នោះទេ​»​។​ការរិះគន់​ទាំងនេះ​កាសែត​អរិយធម៌​មិនអាច​សុំ​ការពន្យល់​ពី​លោក នាង វណ្ណា​បានទេ​៕

ដោយៈ ឌឹម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya