ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     លោក ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ចំណាត់ការ​ណាមួយ​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ដែល​កើតមាន​នៅលើ​ទឹកដី​ស្រុក​បរិបូរណ៍​  ||     ចរិត​ពូក​នេះ​ក្អេងក្អាង​ណាស់​មិនដឹងថា​ខ្សែ​គាត់​ខ្សែ​គោ​រឺក៏​ខ្សែពួរ​ទេ​គាត់​អត់​ញញើត​ច្បាប់​អី​បន្តិច មេព្រៃ​មួយរូប​បែក​កញ្ចប់មាត់ ដោយ​រង​នូវ​កណ្តាប់ដៃ​នគរបាល ខណៈ​ថ្លើមធំ​ហ៊ាន​ដេញចាប់​ឡាន​ដឹកឈើ​លោក​ស្នង​រង ស្រ៊ី លាភ​  ||     លោក​អ៊ុក អៀង ពិតជា​មិនធម្មតា​មែន នៅ​កំពង់ឆ្នាំង​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||   

» ទស្សនៈ, ព័ត៌មានជាតិ » ពិតជា​ថ្លើមធំ​មែន ហ៊ាន​ភូត​ព្រះឥន្ទ​?

ពិតជា​ថ្លើមធំ​មែន ហ៊ាន​ភូត​ព្រះឥន្ទ​?

​ទស្សនៈ​អា​ជ័​យៈ នៅ​ព្រឹក​មួយ​អា​ជ័យ​ខ្ញុំ​បាន​ទៅ​អង្គុយ​ហូប​កាហ្វេ​ជិត​ផ្សា​រលឹម ឈាង​ហាក់ មិនទាន់បាន​ហូប​កាហ្វេ​ផង តាសក់ សម្នាក់​សួរ​អា​ជ័យ​ខ្ញុំ​ថា ឯង​ចង់ដឹង​រឿង​អ្នកដទៃ ឬ​អត់​? អា​ជ័យ​ខ្ញុំ​តប​ថា រឿង​អី​ទៅ​តា​?
​តាសក់ សម្នាក់​នោះបាន​លើក​កាហ្វេ​ផឹក​១​ក្អឹ​ក រួច​ប្រាប់ថា រឿង​នោះ​ពិតជា​មិនធម្មតា​ទេ​អា​ជ័យ ព្រោះ​មាន​លោកធំ​ម្នាក់​នៅក្នុង​ក្រសួង​មួយ គាត់​ហ៊ាន​ភូតកុហក​ព្រះឥន្ទ ដើម្បី​បាន​លាភ​ប្រយោជន៍​ចូលក្នុង​គ្រួសារ​របស់គេ ។ អា​ជ័យ​ខ្ញុំ​បាន​សួរថា តើ​លោកធំ​ម្នាក់​នោះ​នៅ​ក្រសួង​ណា​ដែរ​ទៅ​លោកតា​? តា​នោះ​គាត់​តប​ថា ឥឡូវនេះ តា​មិនទាន់​ប្រាប់​អា​ជ័យ​ឯង​ឲ្យ​ចំឈ្មោះ​មន្ត្រី​ធំ​នោះ និង​ឈ្មោះ​ក្រសួង​ទេ ព្រោះ​រឿងនេះ បើ​បែកធ្លាយ ឮ និង​ដឹង ដល់​ព្រះឥន្ទ គឺ​ទោស​កាត់​ក្បាល ឬក៏​ប្រហារជីវិត​មួយ​ពូជ​ឯណោះ ដោយ​ព្រហើន​ហ៊ាន​បោកប្រាស់​ព្រះឥន្ទ ឲ្យ​ជឿជាក់​លើ​ខ្លួនគេ តាមពិត​មន្ត្រី​ធំ​ម្នាក់​នោះ បោកប្រាស់​ព្រះឥន្ទ ដើម្បី​លាភសក្ការៈ​ក្នុង​គ្រួសារ​របស់គេ​សោះ ។
​តា​សូម​ប្រាប់​អា​ជ័យ​ឯង​ខ្លះៗ​ថា រឿង​នោះ គឺ​ផ្ដើមចេញពី​មន្ត្រី​ធំ​នោះ សុំ​ដាក់ឈ្មោះ​កូន​ឲ្យ​ធ្វើការ​នៅ​កន្លែង​មួយ ហើយ​ព្រះឥន្ទ​បាន​ឯកភាព​ឲ្យ​ចូលធ្វើការ តាមពិត​កូន​របស់​មន្ត្រី​ធំ​នោះ មានតែ​ឈ្មោះ ព្រោះ​មនុស្ស​នៅឯ​ក្រៅប្រទេស​សោះ អ៊ីចឹង​ហើយ បាន​ជាតា​ចង់​ប្រាប់​អា​ជ័យ​ឯង​ថា មន្ត្រី​ធំ​នោះ ពិតជា​ថ្លើមធំ​ណាស់ ដែល​ហ៊ាន​ភូត​ព្រះឥន្ទ មិន​ខ្លាច​ក្បាល​ធ្លាក់​ចេញពី​.​ក​ទេ​។ អា​ជ័យ​ខ្ញុំ​បាន​សួរ​បន្តថា តើ​កូន​មន្ត្រី​ធំ​នោះ នៅ​ប្រទេស​ណា​ឥឡូវនេះ​? តា​នោះ​ឆ្លើយថា ឥឡូវ​នៅ​ស្រុក​ខ្មែរ មានឈ្មោះ​នៅក្នុង​ក្រសួង​ជិត​ឪពុក​របស់គេ តែ​ខ្លួន​កូន​នោះ នៅឯ​បរទេស​ទេ ។ បន្ទាប់មក​លោកតា​នោះបាន​បន្ថែមថា ឥឡូវនេះ តា​ដល់​ម៉ោង​ជូន​ចៅ​ចូល​សាលារៀន​ហើយ បើ​អា​ជ័យ​ឯង ចង់ដឹង​រឿងនេះ​ឲ្យ​ពិស្ដារ​ស្អែក​ជួបគ្នា​នៅ​ហាង​កាហ្វេ​នេះ​ទៀត ចាំ​តា​ប្រាប់​ឲ្យ​អស់រឿង​មន្ត្រី​ធំ​នោះ ដែល​ហ៊ាន​ភូត​ព្រះឥន្ទ​៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya