ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ចាប់ខ្លួន​បុរស​3​នាក់​លួច​កាប់​គ្រញូង​ក្នុង​ឧទ្យាន​អង្គរ​ ​

ចាប់ខ្លួន​បុរស​3​នាក់​លួច​កាប់​គ្រញូង​ក្នុង​ឧទ្យាន​អង្គរ​ ​

សៀមរាប ៖ មន្ត្រីនគរបាល​ការពារ​បេតិកភណ្ឌ​និយាយថា មាន​ជន​៣​នាក់​ក្នុងចំណោម​គូកន​៤​នាក់​បាន​ត្រូវ​កម្លាំង​ល្បាត​ចាប់ខ្លួន ភ្លាមៗ​នៅនឹងកន្លែង ខណៈ​ពួកគេ​ធ្វើ​សកម្មភាព​អារផ្តាច់​ដើម​គ្រញូង​មួយ​ដើម​នៅក្នុង​តំបន់ ហាមឃាត់​ដ៏​តឹងរ៉ឹង​បំផុត​នៃ​ឧទ្យាន​អង្គរ ដែលជា​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី​១៦ កញ្ញា ។​
​អនុប្រធាន​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ លោក​វរសេនីយ៍ឯក ម៉ាន ឈឿន បាន​ថ្លែងប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​១៧ កញ្ញា​ថា ការចាប់​ឃាត់ខ្លួន​ជន​ទាំង​៣​នាក់​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១៦ កញ្ញា នៅក្នុង​ព្រៃ​ខាងកើត​កសិណ​ទឹក​នៃ​អង្គរតូច ក្នុងភូមិ​ក្រវាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ដែលជា
​តំបន់ហាមឃាត់​នៃ​ឧទ្យាន​អង្គរ ។​
​លោក បាន​បញ្ជាក់ថា ជន​ទាំង​៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​នេះ មាន ១-​ឈ្មោះ ស៊ុំ ភារៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ២-​ឈ្មោះ ហ៊ិ​ន រ៉ុ​ន អាយុ​៥៣​ឆ្នាំ អ្នក​ទាំងពីរ​នាក់​ជា​ឪពុក​និង​កូន និង​៣-​ឈ្មោះ ផៃ សុភា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ចំណែក​ម្នាក់ទៀត​ឈ្មោះ ហុន ជា​គូកន​បាន​រត់​រួច ។ ជន​ទាំងនេះ​មាន​ស្រុកកំណើត​នៅ
​ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​តាម​បណ្តោយ​ផ្លូវ​លេខ​៦០ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​ប្រកបរ​បរជា​អ្នកលក់​លៀស​ហាល ។ លោក ម៉ាន ឈឿន បាន​បន្ថែមថា នៅ​យប់នោះ​ខណៈ​កម្លាំង​របស់លោក​ជិះ​ម៉ូតូ​ល្បាត​តាម​ទម្លាប់ ក៏​ប្រទះឃើញ​បុរស​ម្នាក់​គួរឱ្យ​សង្ស័យ​ជិះ​ម៉ូតូ​មួយគ្រឿង​ចូលទៅក្នុង ព្រៃ​ខាងលើ រួច​ក៏​តាម​ប្រមាញ់​ជាសម្ងាត់​ពីក្រោយ​រហូត​ឃើញ​សកម្មភាព​ល្មើស​របស់ ពួកគេ​តែម្តង គឺ​អារកាត់​ដើម​គ្រញូង ។​
​យោងតាម​កំណត់ហេតុ​នៃ​ការ​បង្ក្រាបបាន​បង្ហាញថា នៅក្នុង​ប្រតិបត្តិការ​នេះ​ក្រៅពី​ឃាត់ខ្លួន​ជន​ចំនួន​៣​នាក់ និង​វត្ថុតាង​ឈើ​គ្រញូង​ចំនួន​៤​កំណាត់​មានមុខ​កាត់​ទំហំ​ប្រមាណ​២​តឹក ប្រវែង​១​ម៉ែត្រ​រួចមក សមត្ថកិច្ច​ក៏បាន​ដកហូត​ម៉ូតូ​សេ​១២៥ ស៊េរី​២០១៣ និង​២០១០ ពណ៌​ខ្មៅ​ចំនួន​២​គ្រឿង និង​រណារយក្ស​មួយ​ដែលជា​ឧបករណ៍​សម្រាប់ធ្វើ
​សកម្មភាព​ល្មើស ។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា សុផាត មេបញ្ជាការ​នគរបាល​ការពារ​បេតិកភណ្ឌ​ដែលមាន​មូលដ្ឋាន​នៅមុខ​អង្គរតូច មានប្រសាសន៍ថា ករណីនេះ​មន្ត្រី​របស់លោក​កំពុងធ្វើការ​សាកសួរ​រក​អ្នកពាក់ព័ន្ធ បន្ថែមទៀត រួច​ប្រគល់​ទៅឱ្យ​ខាង​អង្គភាព​បរិស្ថាន​តំបន់​ការពារ​ឧទ្យាន​អង្គរ ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​គឺ​ពុំមាន​ការលើកលែង​ទេ ។ លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ថែមថា នេះ​ជា​ករណី​លួច​ចូល​កាប់​ឈើ​គ្រញូង​នៅក្នុង​ឧទ្យាន​អង្គរ​ជា​លើក​ទី​៣​ហើយ ចាប់តាំងពី​ទីផ្សារ​ឈើ​គ្រញូង​មាន​ហាងឆេង​ខ្ពស់កប់ពពក ហើយ​ក្រុម​ឈ្មួញ​បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​កាប់​យកចេញ​ពី​ក្នុងព្រៃ ។​
​ថ្វីបើ​យ៉ាងនេះ​ក្តី កាលពី​ព្រឹក​ថ្ងៃទី​១៧ កញ្ញា ជន​ឈ្មោះ ហ៊ិ​ន រ៉ុ​ន បាន​ឆ្លើយថា រូបគាត់​មិនបាន​ចូលរួម​កាប់​ឈើ​គ្រញូង​នោះទេ ហើយ​ការដែល​គាត់​ជិះ​ម៉ូតូ​មកកាន់​កន្លែងកើតហេតុ ព្រោះតែ​ដើររក​កូន​ប៉ុណ្ណោះ​។ គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ កក្កដា ២០១១ កន្លងទៅ សមត្ថកិច្ច​នគរបាល​ខាងលើ​ក៏បាន​ចាប់ខ្លួន​អ្នកភូមិ​លៀងដៃ​នៃ​ស្រុក
អង្គរធំ​ចំនួន​៣​នាក់ ក្នុងចំណោម​៤​នាក់​ប្រគល់​ទៅឱ្យ​អង្គភាព​បរិស្ថាន​តំបន់​ទេសចរណ៍​អង្គរ ដែរ ក្នុងករណី​លបចូល​កាប់​ដើម​គ្រញូង​មួយ​ដើម​នៅជាប់​ប្រាសាទនាគព័ន្ធ ៕ ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya