ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ទឹកភ្លៀង​កាត់ផ្ដាច់​ផ្លូវជាតិ​លេខ​៧៦ ធ្វើ​ឲ្យ​ប្រជាជន​លំបាក​ ​

ទឹកភ្លៀង​កាត់ផ្ដាច់​ផ្លូវជាតិ​លេខ​៧៦ ធ្វើ​ឲ្យ​ប្រជាជន​លំបាក​ ​

សេចក្ដីរាយការណ៍​រប​ស់​អាជ្ញាធរ​ស្រុក​លំផាត់ ឲ្យ​ដឹងថា​ទឹកភ្លៀង​បាន​ជន់​លិច​ចំណុច​ស្ពាន​អូរ​ចេង ក្នុង​ឃុំ​តា​អងស្រុក​កូន​មុំ និង​ជន់​លិច​ចំណុច​ស្ពាន​កាច់ចង្កេះ ទៅ​អូរទទឹង​ក្នុង​ឃុំ​ល្បាំ​ង​មួយ ស្រុក​លំផាត់ ជាង ២​គីឡូម៉ែត្រ លើផ្លូវ​ជាតិ​លេខ​៧៦ ដែល​កំពុង​សាងសង់​ថ្មី​។​
​ផ្លូវជាតិ​លេខ ៧៦ ពី​ឃុំ​តា​អង ទៅកាន់​ស្រុក​លំផាត់ ខេត្តរតនគិរី​ចំនួន​ពីរ​កន្លែង​ត្រូវ​កាត់ផ្ដាច់​មិន​អាចធ្វើ​ចរាចរណ៍​បាន​ដោយសារ​ទឹកភ្លៀង​ជន់​លិច​យ៉ាងគំហុក​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា​។​
​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរទទឹង បញ្ជាក់ថា ទឹក​ភ្ញៀ​ង​បាន​ជន់​លិច​ភូមិ​តាំងពី​ម៉ោង​១២​យប់ ថ្ងៃទី​១៦ ហើយ​រហូតមក​ទល់នឹង​ទៀបភ្លឺ ថ្ងៃទី​១៧ ខែកញ្ញា​ទឹកបាន​ជន់​លិច​ភូមិ​ទាំងស្រុង គឺ​ភូមិ​កា​ទៀង និង​ភូមិ​កា​លង​។​
​ប្រជាពលរដ្ឋ​បន្តថា ផ្លូវ​ក្នុងភូមិ​ត្រូវ​ទឹក​លិច​មាន​កម្ពស់​ប្រមាណ​១.៥០​ម៉ែត្រ ហេតុនេះ​ប្រជាពលរដ្ឋ​មិនអាច​ដឹកជញ្ជូន​ទ្រព្យសម្បត្តិ​និង​សត្វពាហនៈ​ទៅកាន់​ទីទួល​សុវត្ថិភាព​បានឡើយ​។ ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​លិច​អស់រលីង ប្រជាពលរដ្ឋ​នៅលើផ្ទះ​ទាំងអស់ អត់​អ្នកណា​ចុះដី​បានទេ​។​អ្នកណា​ផ្ទះ​ទាបៗ​រត់ឡើង​លើផ្ទះ​គេ​។​ផលដំណាំ​ហើយ
​និង​គោក្របី​មាន់​ទា​ជ្រូក​បាត់បង់​មួយចំនួន​។​
​អ្នកភូមិ​កា​ទៀង បញ្ជាក់ថា​សត្វ​មាន់​ជ្រូក​គោក្របី​របស់​អ្នកភូមិ​មួយចំនួន​អណ្ដែត​តាម​ទឹក​ហូរ​ហើយ​សម្ភារៈប្រើប្រាស់ ដូចជា​រទេះ គោយន្ត ម៉ូតូ និង​ស្រូវ​ស្រែ​ព្រមទាំង​ដំណាំ​ចម្ការ​អ្នកភូមិ​ត្រូវ​ទឹក​ជន់​លិច​ទាំងស្រុង​។​
​តាម​ការ​ព្យាករ​របស់​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​គេ​បានដឹងថា​ទឹកភ្លៀង​ធ្លាក់​ច្រើន​នៅ​ខេត្តរតនគិរី​គឺ​បណ្ដាលមកពី​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ពី​សមុទ្រ​នៃ​ប្រទេស​វៀតណាម​។​
​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី លោក យូ ឡាង​មានប្រសាសន៍​បញ្ជាក់ថា​ជំនន់​ទឹកភ្លៀង​នេះ​មិនមាន​ឥទ្ធិពល​យូរថ្ងៃ​នោះទេ​គឺ​ទឹកនឹង​ហូរ​ស្រក​ចុះទៅ​ទន្លេ​វិញ​យ៉ាង​ឆាប់រហ័ស​ប្រសិន​ទឹកភ្លៀង​បាន​ថយចុះ​។​
​លោក​កត់សម្គាល់ថា ដោយសារ​ភ្លៀង​ច្រើន​ទឹក​ហូរ​ចាក់​ពី​តំបន់ភ្នំ​ចុះមក​តាម​អូរ​ទើប​ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​មិនទាន់​ជន់​លិច​យ៉ាងគំហុក​ទៅលើ​ភូមិ​ប្រជាពលរដ្ឋ​នៅជាប់​នឹង​មាត់​អូរ​និង​ទី​ទំនាប ។​
​អភិបាលស្រុក​លំផាត់ លោក គង់ ស្រ៊ុន មានប្រសាសន៍​បញ្ជាក់ថា​អាជ្ញាធរ​មិនទាន់​ដឹង​ពី​ទំហំ​នៃ​ការខូចខាត​ទ្រព្យសម្បត្តិ​និង​ផលដំណាំ​ប្រជាពលរដ្ឋ​ដែល​បណ្ដាលមកពី​ទឹកជំនន់​នេះ​នៅឡើយ​ទេ​។​ប៉ុន្តែ​ជាក់ស្ដែង​ស្ពានឈើ​មួយកន្លែង​នៅ​ឃុំ​ល្បាំ​ង​មួយ​ត្រូវ​បាក់ស្រុត​។​
​លោក​បន្តថា រហូតមក​ទល់នឹងរ​សៀ​ល​ម៉ោង​បី​ថ្ងៃ​ដដែល​ទឹកបាន​ហូរ​ទៅ​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ឃុំ​ប៉ា​តាង និង​ឃុំ​កា​ឡែ​ង​បន្តទៀត នាំ​ឲ្យ​ដាច់​ផ្លូវ​ពីរ​កន្លែង​ធ្វើ​ឲ្យ​យើង​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​លំផាត់​។ ក៏ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ទឹក​ជន់​ទេ​រីឯ​ទឹកជំនន់​តាម​ដង​ទន្លេ​នៅ​សភាព​ធម្មតា​ដោយ​ទឹក​មាន​កម្ពស់​តែ​៧.៤០​ម៉ែត្រ​តែប៉ុណ្ណោះ​»​។​
​នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ជំនន់​ទឹកភ្លៀង​ដូចគ្នានេះ​បាន​ជន់​លិច​យ៉ាងគំហុក​មកលើ​ឃុំ​ល្បាំ​ង​មួយ​។ កាលពី​ឆ្នាំ​២០០៩​ជំនន់​ទឹកភ្លៀង​ដូចគ្នានេះ​បានធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​គោក្របី​មាន់​ជ្រូក​និង​ជន់​លិច​ស្រូវ​ព្រមទាំង​ដំណាំ​ចម្ការ​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​៕ ដោយ​៖ នាយ​ដន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya