កណ្តាល ៖ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ កញ្ញា វេលាម៉ោង១១និង៤៥នាទី ម៉ូតូឌ្រីមសង់ធុនសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1O-8191 មួយគ្រឿងត្រូវបានក្រុមចោរធ្វើសកម្មភាពលួចកាច់សោជិះយកទៅ បាត់ ខណៈដែលម្ចាស់ឈ្មោះ ឆែ ស្រីមុំ ភេទស្រី ទៅឈប់មុខផ្ទះបងប្រុសរបស់ខ្លួន ហើយដើរចូលទៅក្នុងផ្ទះបានប្រហែល១០នាទី ស្រាប់តែលាន់សូរផេះ ងាកមកមើលត្រូវបានក្រុមចោរកាច់សោជិះយកទៅបាត់ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងម្ចាស់ម៉ូតូនាំគ្នាតាមស្វែងរកភ្លាមៗ និងទូរស័ព្ទស្ទាក់ផ្លូវគ្រប់ច្រកដើម្បីចាប់មុខសញ្ញាក្រុមចោរ លួចម៉ូតូទាំងនោះ តែរកមិនឃើញសោះឡើយ ។
សកម្មភាពចោរលួចកាច់សោម៉ូតូ នៅក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ កំពុងតែធ្វើឱ្យប្រជាពលរដ្ឋសម្តែងនូវការភ័យខ្លាច និងព្រួយបារម្ភស្ទើរគ្រប់ៗគ្នា ៕
» ព័ត៌មានជាតិ » ចោរលួចរកមុខមិនទាន់ឃើញ