ភ្នំពេញៈ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ បានចុះពិនិត្យទីតាំង ដែលរងការខូចខាត ដោយក្រុមបាតុករ អាណាធិបតេយ្យវាយកំទេច រួមនិងចុះសួរសុខ ទុក្ខគ្រួសារសព ដែលស្លាប់ដោយហេតុការប៉ះទង្គិចគ្នា នៅថ្ងៃមហាបាតុកម្ម ។
នៅព្រឹកម៉ោងម្រមាណ ១០និង៣០នាទីព្រឹក លោក ប៉ា សុជាតិវង្ស បានចុះពិនិត្យទីតាំង ក្លីនិកដឺបូតេលុច្សដែលរង ការខូចខាត ដោយក្រុមបាតុករ វាយកំទេច កាលពីព្រលប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ។ នៅក្នុងនោះដែរ លោក ប៉ា សុជាតិវង្ស បានថ្លែងទៅកាន់ម្ចាស់ក្លីនិក ថានិងចូលរួមចំណែកខ្លះ ក្នុងការជួយជូសជុល ក្លីនិកឡើងវិញ ។
បន្ទាប់មកពីបានពិនិត្យក្លីនិកដឺបូតេលុច្ស អភិបាលរាជធានីភ្នំពេញ ក៏បានបន្តទៅពិនិត្យទីតាំង ស្នាក់គណបក្ស ប្រជាជនកម្ពុជា សង្កាត់ចាក់អង្រែលើ និងសាលាសង្កាត់ចាក់អង្រែលើ ដែលរងនូវការវាយកំទេច ពីក្រុមបាតុករ អាណាធិបតេយ្យ។ ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា សាលារាជធានី និងទទួលរ៉ាប់រង ក្នុងការ
ចំណាយធ្វើការ ជួសជុលឡើងវិញ ។ ជាមួយគ្នានោះដែរលោក ក៏បានថ្លែងសរសើរ ដល់កម្លាំងសមត្ថកិច្ច ដែល បានបន្តភាពអត់ធ្មត់ ហើយខិតខំទប់ស្កាត់ សភាពការមិនឲ្យរីករាលដាល ធំជាងនេះ ។
នៅម៉ោងប្រមាណ ១១ថ្ងៃត្រង់ ក្រោយពីបានចុះពិនិត្យ ទីតាំងទាំងនោះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏បានបន្តចុះទៅសួរសុខទុក្ខ ក្រុមគ្រួសារសព ដែលបានស្លាប់ដោយ ហេតុការណ៍ប៉ះទង្គិចនាយប់ថ្ងៃ មហាបាតុកម្ម ។ អភិបាលរាជធានីភ្នំពេញ ក៏បានពាំនាំថវិកា ចំនួន១៥លានរៀល ចូលរួមរំលែកទុក្ខ ដល់គ្រួសារ សព រួចបានថ្លែងអភ័យទោស ចំពោះហេតុការណ៍នេះ ដែលបានកើតឡើង។លោកថាគ្រោះថ្នាក់នេះមិនមែនជា ចេតនារបស់កម្លាំង សមត្ថកិច្ចនោះទេ វាជារឿងអចេតនា ហើយសូមឲ្យក្រុមគ្រួសារសព មានការ យោគយល់ ។
ជាមួយគ្នានោះដែរ អ្នកស្រី ជាវ សុខវី ប្រពន្ធបុរសដែលស្លាប់ ដោយហេតុការប៉ះទង្គិចគ្នា នាថ្ងៃមហាបាតុកម្មក៏ បានសំដែងការអគុណ ដល់អាជ្ញាធរ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុក្ខ ចំពោះរូបគាត់ ក៏ដូចជាគ្រួសាររបស់គាត់ ៕
» ព័ត៌មានជាតិ » អភិបាល រាជធានីភ្នំពេញ ចុះពិនិត្យទីតាំង វាយកំទេចដោយ ក្រុមបាតុករ និងសួរសុខទុក្ខ គ្រួសារសព