ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ, វិភាគ​នយោបាយ » បក្សប្រឆាំង​ឈប់​ដើរ​បោកប្រាស់​សាធារណៈជន​ទៀត​ទៅ​

បក្សប្រឆាំង​ឈប់​ដើរ​បោកប្រាស់​សាធារណៈជន​ទៀត​ទៅ​

​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះគន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា រំលោភសិទ្ធិ​តំណាងរាស្ត្រ ដែលមាន​អភ័យឯកសិទ្ធិ ប៉ុន្តែ​សម្រាប់​ក្រុមអ្នកច្បាប់​វិញ បាន​លើកឡើងថា ស្ថាប័ន​អយ្យការ​ចេញ​ដីកា​កោះហៅ​ក្រុម​លោក កឹម សុខា ឲ្យ​ចូលទៅ​បំភ្លឺ គឺជា​រឿង​ត្រឹមត្រូវ មិន​រំលោភ​លើ​សិទ្ធិ​តំណាងរាស្ត្រ ដែលមាន​អភ័យឯកសិទ្ធិ​នោះទេ ដូច្នេះ​ក្រុម​បក្ស​សង្គ្រោះ​ជាតិ ឈប់​ដើរ​និយាយ​បោកប្រាស់​សាធារណៈជន​បន្តទៀត​ទៅ នាំ​តែ​ខ្មាស​គេ អន់​បក្ស​ខ្លួនឯង ដែល​មិនចេះ​ច្បាប់ មិនចេះ​មើល​រដ្ឋធម្មនុញ្ញ​។

 
​តាៗ​តាម​តុ​កាហ្វេ​បាន​លើកឡើងថា លោក កឹម សុខា បាន​ចោទ​ប្រកាន់បក្ស​កាន់អំណាច​ថា យក​ស្ថាប័ន​តុលាការ​គាបសង្កត់​គណ​បក្សប្រឆាំង ដោយ​ឲ្យ​ស្ថាប័ន​អយ្យការ​កោះហៅ​ក្រុម​បក្សប្រឆាំង​ឲ្យ​ចូល​ឆ្លើយបំភ្លឺ ករណី​កញ្ញា ធី សុវណ្ណ​ថា ប្ដឹង​ពីបទ​បរិហារ​កេ​រិ៍្ត​។ តាៗ​បាន​បន្តថា ក្រុម​លោក កឹម សុខា ពិតជា​អត់​ចេះ​ច្បាប់​មិន​យល់​ពី​នីតិវិធី​របស់​អយ្យការ​ក្នុងការ​កោះហៅ​ឲ្យ​ចូលខ្លួន​នោះទេ​។ ក្នុង​ច្បាប់​គ្មាន​ចំណុច​ណាមួយ ការពារ​តំណាងរាស្ត្រ​ពី​តុលា​ការកោះហៅ​នោះទេ ដូច្នេះ​សូម​ក្រុម​លោក កឹម សុខា មើល​ច្បាប់ មើល​រដ្ឋធម្មនុញ្ញ​ឡើងវិញ ។

 
​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​បក្ស​ប្រឆាំង​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានបញ្ជាក់​ជូន​សាធារណៈជន បណ្ដាញសារព័ត៌មាន​ជាតិ អន្តរជាតិ ថា អំណាចតុលាការ គឺជា​អំណាច​ឯករាជ្យ ដែល​ធានា​ការពារ​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជណាចក្រ​កម្ពុជា ហើយ​ការប្រើ​អំណាច​ដោយ​អនុវត្តតាម​ផ្លូវច្បាប់ គឺជា​ការអនុវត្ត​ជាធម្មតា ស្របតាម​គោលការណ៍​នៃ​នីតិរដ្ឋ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​។​
​លោក គឹម សន្តិភាព សូម​អំពាវនាវ​ដល់គ​ណ​បក្សនយោបាយ សង្គម​ស៊ីវិល បណ្ដាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ មេត្តា​ទុក​កិច្ចការងារ​នៃ​ការអនុវត្ត​ច្បាប់​ខាងលើនេះ ជូនទៅ​ស្ថាប័ន​អនុវត្ត​ច្បាប់ ដើម្បី​អនុវត្ត​មុខការ និង​សមត្ថកិច្ច​របស់ខ្លួន ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ចៀសវាង​ការធ្វើសកម្មភាព​ជាយថាហេតុ​ណាមួយ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអនុវត្ត​ច្បាប់ ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង​នីតិរដ្ឋ ដែលជា​បំណងប្រាថ្នា​ទាំងអស់គ្នា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​។​

 
​លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ ថា “​ជា​សេចក្តីថ្លែងការណ៍​ដែល​ខ្វះ​មនសិការ​ផ្លូវច្បាប់​! សូមមេត្តា​ពិនិត្យមើល​អត្ថបទ​ច្បាប់​ទាំងអស់គ្នា ៖
១-​ដីកាកោះ​របស់​អយ្យការ ៖ ជា​ដំណាក់កាល​ស៊ើបអង្កេត​បឋម​របស់​អយ្យ​ការ មុននឹង​ដល់​ដំណាក់កាល​ចោទប្រកាន់ ឬ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ (​មាត្រា​៤០ ក្រមនីតិវិធី​ព្រហ្មទណ្ឌ​)

 
២-​រដ្ឋធម្មនុញ្ញ មាត្រា​៨០ ៖ អភ័យឯកសិទ្ធិសភា គឺ​គិតពី​ដំណាក់កាល​ចោទប្រកាន់​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន (​បទល្មើស​មិន​ជាក់ស្ដែង​)​។ ការកោះហៅ​របស់​ស្ថាប័ន​អយ្យការ លើ​បុគ្គល​ណា​ម្នាក់ គឺ​ពុំមែន​ជាការ​ចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន​នោះទេ !

 
​ឆ្លងតាម​អត្ថបទ​ច្បាប់​ទាំងពីរ​ខាងលើនេះ តើ​ចំណុច​ណា​ដែល​បង្ហាញ​ពី​ការប្រើ​អំណាច​រំលោភបំពាន​អភ័យឯកសិទ្ធិ ពី​សំណាក់​ស្ថាប័ន​អយ្យការ​នោះ​? មិន​ដឹក​ស្មានថា ក្នុងនាម​ក្រុម​សមាជិកសភា គណបក្ស​មួយ អាចធ្វើ​សេចក្តី​ថ្លែង​ការ​រណ៍ ខ្វះ​មនសិការ​ផ្លូវច្បាប់​បែបនេះ​!

 
​គួររំលឹកថា សូម​មានការ​ប្រយ័ត្នប្រយែង​ក្នុងការ​ផ្សព្វផ្សាយ ធ្វើ​អត្ថាធិប្បាយ ឬ​ធ្វើ​សេចក្តីថ្លែងការណ៍​ទាក់ទង និង​ចំណាត់ការ​របស់​ស្ថាប័ន​តុលាការ ព្រោះ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ (​សូម​ពិនិត្យ​មាត្រា​៥២២ និង​៥២៣ នៃ​ក្រមព្រហ្មទណ្ឌ​)​។​

 
​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក កឹម សុខា បាន​បើក​កិច្ចប្រជុំ និង​បានចេញ​សេចក្តីថ្លែងការណ៍​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ទៅតាម​ដីកាកោះ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​រំលោភបំពាន​ច្បាប់​នោះឡើយ​។

 
​តាៗ​តាម​តុ​កាហ្វេ​បាន​បន្ថែមទៀតថា កន្លងមក​បក្សប្រឆាំង​ចោទ​បក្ស​កាន់អំណាច​ថា ដឹកនាំ​ប្រទេស​គ្មាន​នីតិរដ្ឋ ដល់ពេល​ឥឡូវ​បក្ស​កាន់អំណាច​ធ្វើ​ឲ្យ​ប្រទេស​មាន​នីតិរដ្ឋ បែរជា​ចោទ​បក្ស​កាន់អំណាច​ថា រំលោភសិទ្ធិ​ទៅវិញ ពិតជា​យ៉ាប់​មែន បក្សប្រឆាំង​នេះ ៕ ដោយ ឧ​ត្ត​ម​sgd

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya