ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី​យ៉ាង​កក្រើក សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ កម្ពុជា អភិវឌ្ឍន៍ ស្ពាន​ឆ្លង​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង អ្នកមាន​លុយ មានអំណាច ឆ្លៀតឱកាស​ឈូសឆាយ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​ដី​កម្មសិទ្ធិ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||     មេ​ឈ្មួញ​ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ,ឈ្មោះ ទូច ប្រពន្ធ​ឈ្មោះ ណាត និង​ឈ្មោះ នី​កា​ចាញ សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ​  ||     ភ្ញាក់ផ្អើល អធិការនគរបាល​ស្រុក​សន្ទុក ញុះញង់​បក្ខពួក​ឲ្យ​ប្រើ​ហិង្សា​វាយ​រំដោះ​កូនប្រុស​ទាំង​ដៃ​ជាប់​ខ្នោះ ពី​ប៉េអឹម នៅ​កំពង់ធំ​  ||   

» ទស្សនៈ, ព័ត៌មានជាតិ » សម រង្ស៊ី ជា​អ្នកនយោបាយ​ល្បី​ខាង​រត់ចោលស្រុក​

សម រង្ស៊ី ជា​អ្នកនយោបាយ​ល្បី​ខាង​រត់ចោលស្រុក​

​ទស្សនៈ​អា​ជ័យ ៖ តាៗ តាម​តុ​កាហ្វេ​បាន​លើកឡើងថា លោក សម រង្ស៊ី ជា​អ្នកនយោបាយ​ល្បី​ខាង​រត់ចោលស្រុក រត់ចោល​អ្នកគាំទ្រ ជា​អ្នកនយោបាយ​អំពិលអំពែក មិនបានការ និង​ចោលម្សៀត មិនបាន​មួយ​ចំណិត​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផង ទោះបីជា​លោក កឹម សុខា ជួប​ព្យុះភ្លៀង រឿងស្រី​ញី​យ៉ាងណាក្ដី និង​មាន​ដីកាកោះ​ពី​តុលាការ​ក្ដី ក៏​លោក កឹម សុខា មិន​រត់ចោលស្រុក មិន​ចោលម្សៀត ដូច​លោក សម រង្ស៊ី មេគណបក្ស​សង្គ្រោះ​ជាតិ​ដែរ ។

 

​តាៗ​ទាំងនោះ បានលើកឡើង​ទៀតថា លោក សម រង្ស៊ី ខិលខូច​ខ្លួនឯង មិនបានការ​ខ្លួនឯង ពូកែ​លាប​ពណ៌​មនុស្ស និង​លាប​ពណ៌​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ ដើម្បី​យក​ល្អ​ខ្លួនឯង តាមពិត​លោក សម រង្ស៊ី ខូច​ខ្លួនឯង ស្មានតែ​អ្នកដទៃ​ខូច​ដូច​គាត់​ដែរ ទើប​គាត់​ពោល​លាប​ពណ៌​ដាក់​គេ ដាក់​ឯង ។ ថ្មីៗ​កន្លងមកនេះ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​វាយប្រហារ​លោក សម រង្ស៊ី ថា ជា​អ្នកនយោបាយ​ចោលម្សៀត ជា​អ្នកនយោបាយ​អំពិលអំពែក ពូកែ​រត់ចោលស្រុក រត់ចោល​អ្នកគាំទ្រ ហើយ​ពូកែ​លាប​ពណ៌​បក្ស​ដទៃ ស្មានតែ​បក្ស​ដទៃ​នោះ គេ​ខូច​ដូច​បក្ស​របស់គាត់​។​

 

​ក្រុម​តាៗ​បាន​បន្ថែមថា បើតាម​ពួកគាត់​ចំណាំទុក ខណៈ​អ្នកគាំទ្រ​លោក សម រង្ស៊ី មានរឿង​រ៉ាវ​កើតឡើង​ធ្ងន់ធ្ងរ គឺ​លោក សម រង្ស៊ី តែងតែ​រត់ចោលស្រុក ទុក​អ្នកគាំទ្រ​ឲ្យ​នៅឯ​កោ នេះ​ជា​ចរិត​របស់លោក សម រង្ស៊ី ។ តាៗ​ទាំង​នោះបាន​បន្តថា លោក សម រង្ស៊ី មិន​សម​ធ្វើជា​អ្នកដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ អ្នក​ដែល​សាក​សម គឺ​លោក កឹម សុខា ព្រោះ​លោក កឹម សុខា កម្រ​ឃើញ​រត់ចោល​អ្នកគាំទ្រ រត់ចោលស្រុក​ណាស់ ។ ដូច្នេះ​ការរិះគន់​ពី​សំណាក់​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ពិតជា​ត្រឹមត្រូវ​មិនអាច​ប្រកែក​បាន​នោះទេ ព្រោះ​កន្លងមក​ថ្មីៗ​នេះ លោក សម រង្ស៊ី បាន​ស្រែក​ពី​ក្រៅប្រទេស​មក​ថា គណបក្ស​ដទៃទៀត​ជាច្រើន ដែល​បើក​ក្រោយៗ គណបក្ស​ប្រជាជន មិន​ធ្វើបាប​នោះទេ ព្រោះ​គណបក្ស​ទាំងនោះ ចេះ​សម្រប​ខ្លួន​ដើម្បី​រស់ ហើយ​គណបក្សកាន់អំណាច​មក​ធ្វើបាប តែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយគត់ ។ អ៊ីចឹង​ហើយ​បានជា​លោក សួន សេរី​រដ្ឋា ហ៊ាន​អះអាងថា លោក សម រង្ស៊ី ជា​អ្នកនយោបាយ​ចោលម្សៀត ជា​អ្នកនយោបាយ​រត់ចោលស្រុក និង​ជា​អ្នកនយោបាយ ដូច​អំពិលអំពែក ពូកែ​លាប​ពណ៌​នោះឯង​៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya