ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ទស្សនៈ, ព័ត៌មានជាតិ » នីតិរដ្ឋ គឺ​វា​អ៊ីចឹង​!

នីតិរដ្ឋ គឺ​វា​អ៊ីចឹង​!

​ទស្សនៈ​អា​ជ័យ ៖ ប៉ុន្មាន​ថ្ងៃនេះ អា​ជ័យ​ខ្ញុំ​បាន​ទៅ​អង្គុយ​ផឹក​កាហ្វេ​ជាមួយ​ចាស់ៗ ដោយ​ពួកគាត់​ម្នាក់ៗ​លើកឡើង​អំពី​ទស្សនៈ​រៀងៗ​ខ្លួន ដោយ​អ្នកខ្លះ​កាន់ជើង​បក្សប្រឆាំង ហើយ​អ្នក​ខ្លះទៀត​កាន់ជើង​បក្ស​កាន់អំណាច គឺ​ពួកគាត់​និយាយ​វែកញែក​បែកពពុះមាត់ អស់​ទឹកតែ​ចិន​មិនតិច​ប៉ាន់​នោះទេ ព្រោះតែ​រឿង​សភាពការណ៍​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ។

 
​តា​ពាក់​វែ​នតា​កញ្ចក់​ស ម្នាក់​បាន​លើកឡើងថា អាង​តែ​ខ្លួន​មានអំណាច​ដើរ​ចាប់​គេ ចាប់​ឯង​តាម​អំពើ​ចិត្ត ហើយ​អនាធិបតេយ្យ​ជាទីបំផុត រួច​មើលទៅ​ប្រទេស​កម្ពុ​ជាមួយនេះ គ្មាន​នីតិរដ្ឋ​ឡើយ ព្រោះ​មានអី​តែ​បន្ដិច​អាង​ចាប់​ដាក់គុក ដោយ​យក​លេស​ថា ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ សូកប៉ាន់​សាក្សី ឬក៏​មានទោស​ក្លែង​ឯកសារ និង​បរិហាកេរ្តិ៍​ជាដើម ។ លោកតា​ម្នាក់នេះ​បាន​បន្ថែមទៀតថា ដូចជា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ចាប់​មន្ត្រី​អង្ក​ការ​សង្គម​ស៊ីវិល​ដាក់គុក​គ្មាន​ប្រណី​ដៃ​ឡើយ គឺ​ចង់​បំបាក់ស្មារតី​គេឯង​។

 
​តា​ម្នាក់ទៀត​បានលើកឡើង​ថា ប្រទេស​ដែលមាន​នីតិរដ្ឋ គឺ​វា​អ៊ីចឹង​ឯង បើ​យើង​ធ្វើ​ខុសច្បាប់​ដើរ​សូកប៉ាន់​គេ ស៊ីសំណូក​ពី​គេ ដើរ​បរិហាកេរ្តិ៍​គេ ក្លែង​លិខិត​សាធារណៈ លួចលាក់​មាន​ស្រី គឺ​ប្រាកដជា ច្បាប់​ដាក់ទោស​ចាប់យក​ទៅ​ដាក់គុក​យ៉ាង​ហ្នឹងហើយ ព្រោះ​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ក្លាយជា​ប្រទេស​មាន​នីតិរដ្ឋ​។ សរុបទៅ​ប្រទេស​ដែលមាន​នីតិរដ្ឋ គឺ​វា​តឹងរឹង​អ៊ីចឹង​ហើយ ព្រោះ​អ្នកឯង​មាន​សិទ្ធិ គេ​ក៏មាន​សិទ្ធិ​ដូចគ្នា​ដែរ គឺ​លទ្ធិប្រជាធិបតេយ្យ គេ​ធ្វើ​យ៉ាង​ដូច្នេះ មិន​មែនមាន​សិទ្ធិ​តែឯង ហើយ​អ្នកដទៃ​គ្មាន​សិទ្ធិ​នោះទេ នេះហើយ​ទើប​គេ​ហៅថា ប្រទេស​មាន​នីតិរដ្ឋ ។ តា​ម្នាក់នេះ​បាន​បន្តថា ក្រែង​ក្រុម​លោកតា​ពាក់​វ៉ែនតា​កញ្ចក់ ស ឯង​កាលពីមុន​ថា ប្រទេស​កម្ពុជា​គ្មាន​ច្បាប់ តែ​ឥឡូវ​គេ​កំពុង​អនុវត្ត​ច្បាប់ បែរជា​ចោទ​គេឯង​ថា អត់​ច្បាប់​ទៅវិញ ក្រុម​តា​ឯង​នេះ​ពិបាក​ណាស់ និយាយ​បាតដៃ​ខ្នងដៃ រក​ភាពប្រាកដប្រជា​មិនបាន​នោះទេ ។

 
​បន្ទាប់ពី​អា​ជ័យ​បាន​ស្ដាប់​នូវ​ទស្សនៈ​របស់​លោកតា​ទាំង​២​ក្រុម​រួចមក អា​ជ័យ​យល់ថា ពួកគាត់​សុទ្ធ​តែមាន​អំណះអំណាង​រៀងៗ​ខ្លួន តែ​គ្រាន់​ក្រុម​លោកតា​ពាក់​វ៉ែនតា​កញ្ចក់​ស គាត់​និយាយ​ដូចជា មិនសូវ​ឡូ​ហ្ស៊ិ​ច​បន្ដិច រី​ឯង​ក្រុម​លោកតា​ម្ខាង​ទៀត ទំនងជា​គាត់​ដឹង​ច្បាស់​ពី​ប្រទេស​ដែល​គ្មាន​នីតិរដ្ឋ និង​ប្រទេស​ដែលមាន​នីតិរដ្ឋ ព្រោះ​ប្រទេស​គោរព​ច្បាប់ គឺ​តឹងរឹង​អ៊ីចឹង​ហើយ បើ​យើង​ធ្វើ​ខុសច្បាប់​ប្រាកដជា​គេ​ចាប់​ដាក់គុក តែបើ​យើង​ធ្វើ​ត្រូវ​គ្មាន​នរណា​ទៅ​ចាប់​យើង​កើត​នោះទេ កុំទៅ​ឆ្ងល់​៕ទស្សនអាជ័យ

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya