ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ខំ​ទុក​ចិ​ត្ដ​​ឱ្យ​ខ្ចី​ម៉ូតូ​បែរជា​​យកទៅ​បញ្ចាំ​លេងល្បែង​ ​

ខំ​ទុក​ចិ​ត្ដ​​ឱ្យ​ខ្ចី​ម៉ូតូ​បែរជា​​យកទៅ​បញ្ចាំ​លេងល្បែង​ ​

កណ្ដាល ៖ ម្ចាស់​ម៉ូតូ​ខំ​ទុក​ចិ​ត្ដ​ទុក​ថ្លើម​ឱ្យ​ខ្ចី​ម៉ូតូ​ជិះ​បែរជា​ថ្លើម ធំ​ពាស មេឃ​យកទៅ​បញ្ចាំ​លេងល្បែង​ទៅវិញ តែ​ត្រូវ​ម្ចាស់​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន  ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។
​ជនសង្ស័យ​ក្នុង​បទ ឆបោក​ម៉ូតូ​ដែល ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ​យ៉ឺ​ន ប៊ុន​ថា ភេទ ប្រុស អាយុ​៣៤​ឆ្នាំ មានមុខ​របរ​ជាង ពិ​ដាន រស់នៅ​ភូមិ​ព្រែក​ខ្វា ឃុំ​ព្រែ​កតា កូវ ស្រុក​ខ្សាច់កណ្ដាល ។ រីឯ​ម្ចាស់​ម៉ូតូ ឈ្មោះ​តុង ស៊ី​ដែន ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ជាម​ន្ដ្រី​យោធា រស់នៅ​ភូមិ​ក្ដី​ចាស់ ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល ខេត្ដ​កណ្ដាល ។​
​យោងតាម​បណ្ដឹង ម្ចាស់​ម៉ូតូ​គេ​ដឹងថា នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​៧​និង​២០​នាទី ជនសង្ស័យ ឈ្មោះ​យ៉ឺ​ន ប៊ុន​ថា បានមក​ខ្ចី​ម៉ូតូ​ម៉ាក វីវ៉ា ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១២ គ្មាន ស្លាក​លេខ ហើយ​បាន​យកទៅ​បញ្ចាំ​នៅ ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ដើម្បី​យកប្រាក់​ទៅ លេងល្បែង ។
​របាយការណ៍ នគរបាល ស្រុក​ខ្សាច់កណ្ដាល​បញ្ជាក់ថា ម៉ូតូ​ដែល ជនសង្ស័យ​យកទៅ​បញ្ចាំ គឺ​បាន​តម្លៃ ៥៥០​ដុល្លារ​។ បន្ទាប់ពី​បាន​លុយ​ជនសង្ស័យ បាន​យកប្រាក់​ដែល​បញ្ចាំ​បាន​ទៅលេង ល្បែង​ចាញ់​អស់​នៅក្នុង​កាស៊ីណូ​មួយ​ក្នុង រាជធានី​ភ្នំពេញ ។ យោងតាម​របាយការណ៍ នគរបាល ប៉ុស្ដិ៍​ព្រែក​លួង​ម្ចាស់​ម៉ូតូ​បាន​បំភ្លឺ​ប្រាប់ សមត្ថកិច្ច​ថា ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​របស់ ខ្លួន​ដោយ​ប្រាប់ថា​ទៅ​ជួប​ស្រី​ស្នេហ៍​មួយ​ភ្លែត ។ ពេលនោះ ខ្លួន​ក៏បាន​ឱ្យ
​ម៉ូតូ​តែ បាន​ប្រាប់​ជនសង្ស័យ​ថា ឱ្យប្រញាប់​បន្ដិច ព្រោះ​គាត់ (​ម្ចាស់​ម៉ូតូ​) ប្រញាប់​ទៅធ្វើ ការ តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ទិស ខាងត្បូង​បាត់​រហូតដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ ទើប​គាត់​ប្រទះឃើញ​ហើយ ក៏​ចាប់ខ្លួន​បញ្ជូន​ឱ្យ​សមត្ថកិច្ច​នគរបាល​តែម្ដងទៅ ៕ ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya