កំពង់ចាម ៖ ប្រតិបត្ដិការនេះធ្វើឡើងនៅវេលា ម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្សារថ្នល់ ទទឹង ឋិតក្នុងភូមិស្លាបក្ដោង ឃុំជប់ ស្រុក ត្បូងឃ្មុំ ។នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួន បានជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ប្រភេទក្រាមពណ៌សចំនួន៧កញ្ចប់ ប្រាក់២០ដុល្លារ ទូរស័ព្ទដៃ២គ្រឿង និងឧបករណ៍ សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ប្រភពព័ត៌មានពីនគរបាលបានឱ្យ ដឹងថា ជនសង្ស័យក្នុងករណីនេះមាន ឈ្មោះ គឹម ប៊ុនណាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុល រថយន្ដ ស្នាក់នៅផ្ទះជួលក្នុងភូមិស្លាប ក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ៕