ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ឈើ​ធ្នង់​រាប់រយ​កំណាត់​ឈ្មួញ​ដឹក​មក​​ទម្លាក់​នៅ​មាត់​ទន្លេ​សេសាន​ត្រូវ​រដ្ឋបាល​​ព្រៃឈើ​បង្ក្រាប​ ​

ឈើ​ធ្នង់​រាប់រយ​កំណាត់​ឈ្មួញ​ដឹក​មក​​ទម្លាក់​នៅ​មាត់​ទន្លេ​សេសាន​ត្រូវ​រដ្ឋបាល​​ព្រៃឈើ​បង្ក្រាប​ ​

ស្ទឹងត្រែង ៖ ឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់​ជាច្រើន​រយ​កំណាត់​ដែល​ឈ្មួញ ដឹកជញ្ជូន​តាម​គោយន្ដ​កន្ដ្រៃ រថយន្ដ កែច្នៃ យកមក​គរ​ទុក​នៅ​មាត់ទន្លេ​ក្នុងភូមិ និង​នៅក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ត្រៀម​ដឹក ចេញ​តាម​ទូក​ចាក​ចេញពី​ដែនដី​រដ្ឋបាល ខេត្ដ​ស្ទឹងត្រែង បន្ដទៅ​កាន់​ទឹកដី​ខេត្ដ ក្រចេះ​នោះ​ត្រូវបាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃ ឈើ​បង្ក្រាប ។​
​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា​ឆ្នាំ​២០១៣ ស្ថិតនៅ ក្នុងភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្ដ ស្ទឹងត្រែង  និង​រឹបអូស​នោះ  ចម្ងាយ​ប្រមាណ​ជាង​១០០ ម៉ែត្រ​ពី​ផ្ទះ​លោក​មេឃុំ  ។
​អ្នកភូមិ​បាន​និយាយថា ឈើ​ប្រណីត​ទាំងនេះ​មាន​ចំនួន​ច្រើន​រយ​កំណាត់ ដែល​ឈ្មួញ​បាន​ដឹកជញ្ជូន​ពី​ក្នុងព្រៃ​នានា ក្នុងភូមិ​សាស្ដ្រ​ស្រុក​សេ​សាន យកមក​គរ នៅតាម​ដង​ទន្លេសេសាន​នៅក្នុង​ភូមិ និង​លាក់ទុក​តាម​ផ្ទះ និង​ក្រោយ​ផ្ទះ​ប្រជា ពលរដ្ឋ​ជាច្រើន​កន្លែង​ដែល​មួយកន្លែងៗ មិន​ក្រោម​ពី​៤០​កំណាត់ ហើយ​ឈើ ដែល​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ
​រកឃើញ នៅពេលនេះ​មាន​ចំនួន​៧​គំនរ ។​
​ប្រជាពលរដ្ឋ​បាន​និយាយថា ឈើ ប្រណីត​ដែល​បង្ក្រាប​នៅពេលនេះ​បើតាម ការប៉ាន់ប្រមាណ​មាន​ចំនួន​មិន​ក្រោម ពី​៤០០​កំណាត់​នោះឡើយ  ហើយ​មាន មុខកាត់​ចាប់ពី​២០​ទៅ​៤០​សង់ទីម៉ែត្រ និង​មាន​ប្រវែង​៣​ម៉ែត្រ ។ ពួកគាត់​បាន បន្ដថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត ដ៏​ច្រើន​សន្ធឹកសន្ធាប់​ខាងលើនេះ អាច ប្រព្រឹត្ដទៅបាន គេ​សង្ស័យ​មានការ​បើក ដៃ​និង​ឃុបឃិត​ពី​អាជ្ញាធរ​ដែនដី មន្ដ្រី ពាក់ព័ន្ធ​ខ្លះៗ ពិសេស​លោក​មេឃុំ​ស្ដៅ  ។​
​ជុំវិញ​ការសង្ស័យ​របស់​ប្រជាពលរដ្ឋ ខាងលើ​នោះ អ្នកយកព័ត៌មាន​អរិយធម៌ បាន​ទាក់ទង​ទៅ​លោក នួ​យ ប៊ុន​ធួ​យ មេឃុំ​ស្ដៅ តែ​លោក​បាន​ឆ្លើយ​បដិសេធថា ការដឹក ជញ្ជូន​ឈើ​ខាងលើនេះ លោក​មិន​បានដឹង ទេ ហើយ​លោក​បន់ស្រន់​ឱ្យតែ​សមត្ថ កិច្ច​ជំនាញ​មក​បង្ក្រាប​តែប៉ុណ្ណោះ ព្រោះ កន្លងមក លោក​បាន​រាយការណ៍​ទៅ សមត្ថកិច្ច​ដែរ
តែ​គ្មាន​អ្នកណា​ចុះមក បង្ក្រាប​ទាល់តែសោះ ។
​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន បញ្ជាក់​ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ថា គំនរ ឈើ​ទាំង​ប៉ុន្មាន​ទីតាំង​ដែល​បាន​រកឃើញ នេះ សមត្ថកិច្ច​ជំនាញ​នឹង​រឹបអូស​រហូត ទាល់តែ​អស់ ហើយ​កំពុង​ដឹក​តាម​ទូក​យក មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ ស្ទឹងត្រែង ។​
​ចំពោះ​ចំនួន​ឈើ​ជាក់លាក់​នៅ​មិន ទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ទេ ៕

ដោយ​៖ ឡុង កាន់​សំនៀង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya