កំពង់ឆ្នាំង៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពេលដែលអង្គការក្នុងស្រុកខាងលើចាប់ឈើនេះ បានកម្លាំងមេព្រៃ និង នគរបាលសេដ្ឋកិច្ច បានទៅដណ្តើមយករថយន្តដឹកឈើនោះ ប៉ុន្តែ លោកពេញ វិបុលព្រះរាជអាជ្ញាសាលដំបូងខេត្តកំពង់ឆ្នាំងបានបញ្ជារឲ្យយករថយន្ត បាឡែននោះ និងឈើគ្រញូងរក្សាទុកនៅតុលាការ។
អង្គការក្នុងស្រុកមួយឈ្មោះអង្គការការពារអភិរក្សធនធានព្រៃឈើ និងជលផល បានដេញចាប់រថយន្តបាឡែនមួយគ្រឿងផ្ទុកឈើគ្រញូងជាង១ ម៉ែត្រគូបកាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី១៧ ខែកញ្ញា តាមបណ្តោយផ្លូវជាតិ៥នៅចំណុចមុខវត្តថ្មី ភូមិអូរតានីស ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
សព្វថ្ងៃគេសង្កេតឃើញថា សកម្មភាពដឹកឈើគ្រញូងតាមផ្លូវជាតិលេខ៥នៅតែកើតមាន ហើយសមត្ថកិច្ចតាមផ្លូវជាតិលេខ៥នេះ ជាពិសេសសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលមានលោកទូច យុទ្ធា ប្រចាំនៅផ្លូវជាតិលេខ៥ មិនបានធ្វើការបង្ក្រាបនោះ៕ ដោយ៖ សហការី