បន្ទាយមានជ័យ: ឃើញគេដេញកាប់ប្អូនប្រុស រត់ចូលផ្ទះ ចេញមុខទៅសួរនាំ ត្រូវបានគេកាប់អោយរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យស្លាប់ កាលពីម៉ោងជិត១០យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។
សាក្សីកន្លែងកើតហេតុបានអោយដឹងថា រឿងហេតុមកពីលេងបាល់ទះរវាងប្អូនជនរងគ្រោះ និងជនបង្ក មានការឈ្លោះប្រកែកគ្នារហូតដល់ មានការគុំគួន តាំងពីថ្ងៃដល់ល្ងាច ក៏បានទាញកាំបិត កាប់ចាក់ របួសរៀងៗខ្លួន។
ជនរងគ្រោះដែលគេកាប់របួសសុសសាច់ រហូតដល់ស្លាប់ ឈ្មោះ ពៅ សិលា អាយុ២៤ឆ្នាំ រស់នៅប៉ោយប៉ែត ជាបុគ្គលិកកាស៊ីណូ ទើបបានចេញទៅការងារ ក៏ទៅសួរនាំជំនួសប្អូនរបស់ខ្លួនឈ្មោះ រ៉ាត់ ប៊ុនណារុង អាយុ២១ឆ្នាំ ដែលត្រូវគេកាប់អោយរបួសដៃឆ្វេង១កាំបិត ហើយរត់ចូលផ្ទះ។ ជនបង្ក ឈ្មោះ ឈូក សាវុធ អាយុជាង២០ឆ្នាំ ៕