ភ្នំពេញ ៖ នារី២នាក់បងប្អូនបានរង របួសជើងម្ខាងម្នាក់ ឯម្នាក់ទៀតមិនរង របួសខណៈដែលជិះម៉ូតូចេញពីក្លិប កម្សាន្ដយីហោហាយក្លិបនៅម្ដុំផ្សារ សាមគ្គី ហើយត្រូវក្រុមចោរមានគ្នា៣ នាក់ជិះម៉ូតូ១គ្រឿងប្រដាប់ដោយអាវុធខ្លី ១ដើមតាមបាញ់ប្លន់យកម៉ូតូបណ្ដាលឱ្យរង របួស ។ ប៉ុន្ដែប្លន់មិនបានសម្រេចព្រោះ ប្រជាពលរដ្ឋនិងសមត្ថកិច្ច
ចេញមកមកអន្ដរាគមន៍ទាន់ ។
ករណីប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ឋិតនៅមុខផ្ទះលក់ គ្រឿងភេសជ្ជៈយីហោវិចិត្របញ្ញា តាមបណ្ដោយផ្លូវលេខ៦១២ ក្នុងសង្កាត់បឹង កក់២ ខណ្ឌទួលគោក ។
នារីរងគ្រោះមាន ឈ្មោះសៅ ស្រី ពេជ្រ អាយុ៣០ឆ្នាំ (បងស្រី)រងរបួស ជើងខាងឆ្វេង១គ្រាប់ធ្លាយទៅចំជើង ខាងស្ដាំ និងនារីរងគ្រោះទី២ ដែលជាប្អូន ឈ្មោះស្រី នាង អាយុ២០ឆ្នាំ និងម្នាក់ទៀត ឈ្មោះផល្លា ភេទស្រី អាយុ២០ឆ្នាំ(ពុំ មានរងរបួស) ។
តាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះទី១បានជិះម៉ូតូ១គ្រឿងម៉ាក ស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាក លេខភ្នំពេញ1BT-9813ទៅយកប្អូនស្រី រងគ្រោះទាំង២នាក់ដែលចេញពីក្លិប កម្សាន្ដយីហោហាយក្លិប ក្នុងបំណងជិះ ត្រឡប់មកផ្ទះវិញ លុះមកដល់ចំណុច កើតហេតុខាងលើស្រាប់
តែមានក្រុម ចោរប្រដាប់អាវុធ១ក្រុមមានគ្នា៣នាក់ បានជិះម៉ូតូដេញតាមនារីរងគ្រោះ ហើយ បានស្រែកគំរាមឱ្យឈប់ ប៉ុន្ដែនារីរងគ្រោះ ទាំង៣នាក់មិនឈប់បានព្យាយាមបើក ម៉ូតូរហូតមកដល់ផ្សារ៧មករា។ ពេល នោះជនសង្ស័យខឹងបានដកកាំភ្លើងបាញ់ ១គ្រាប់មកលើនារីរងគ្រោះបណ្ដាលត្រូវ ជើងបងស្រីហើយធ្លាយគ្រាប់មកចំជើង ប្អូនស្រីម្នាក់ទៀតជិះពីក្រោយ ។
ក្រោយក្រោយកើតហេតុធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជា សមត្ថកិច្ចដែលនៅក្បែរកន្លែងកើតហេតុ ចេញមកអន្ដរាគមន៍ធ្វើឱ្យជនសង្ស័យ ភ័យបានជិះម៉ូតូបើករត់គេចខ្លួនបាត់ ស្រមោលតែម្ដងដោយបន្សល់ទុកនារីរង គ្រោះ៣នាក់បងប្អូននៅកន្លែងកើតហេតុ រងរបួសធ្ងន់ឈាមហូរពេញម៉ូតូ។ បន្ទាប់ មកសមត្ថកិច្ចក៏បានសាកសួរនារីរង គ្រោះដើម្បីឱ្យដឹងអំពីអត្ដសញ្ញាណភិន ភាគក្រុមជនសង្ស័យដែលធ្វើសកម្ម ភាពប្លន់ ហើយនារីរងគ្រោះប្រាប់ថា ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿង ម៉ាកស្គូពីពណ៌សមិនចាំស្លាកលេខ។ ចំណែកនារីរងគ្រោះរងរបួសត្រូវបានដឹក បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ៕
» ព័ត៌មានជាតិ » នារី៣នាក់ត្រូវក្រុមចោរបាញ់ប្លន់យកម៉ូតូមិនបានសម្រេច