ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ខ្មែរ​អ៊ិ​ស្លាម​​មកពី​ម៉ាឡេស៊ី​​ត្រូវ​ថៃ​ដឹក​មកឱ្យ​កម្ពុជា​ ​

ខ្មែរ​អ៊ិ​ស្លាម​​មកពី​ម៉ាឡេស៊ី​​ត្រូវ​ថៃ​ដឹក​មកឱ្យ​កម្ពុជា​ ​

ក្រុង​ប៉ោយប៉ែត ៖​ថ្ងៃទី​១៧ កញ្ញា​នេះ​គ្រាន់តែ​ទ្វារ​ព្រំដែន​បើក​ភ្លាម បងប្អូន​ខ្មែរ​អ៊ិ​ស្លាម​មាន​ប្រុស​មាន​ស្រី​ចំនួន​៣​រថយន្ដ​ទ្រុង​ដែលជា រថយន្ដ​ថៃ​សម្រាប់​ដឹក​អ្នកទោស​ត្រូវ​ភាគី​ថៃ​បញ្ជូន​មកឱ្យ​សមត្ថកិច្ច កម្ពុជា​ជាប់ៗ​គ្នា ប្រគល់ឱ្យ​នគរបាល​អន្ដោប្រវេសន៍​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​ទាំង​ព្រឹក តែម្ដង ។​
ខ្មែរ​អ៊ិ​ស្លាម​ជាច្រើន​នាក់​ដែល​វិលត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី ហើយ​ធ្វើដំណើរ​តាមផ្លូវ​គោក​ដោយ​ឆ្លងដែន​ចូល​ប្រទេស​ថៃ​តាម​ខេត្ដ​ភាគ ខាងត្បូង​ដែល​កំពុងមាន​បញ្ហា​ទាមទារ​បំបែក​រដ្ឋ ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូនបន្ដ​មកឱ្យ​សមត្ថកិច្ច​កម្ពុជា​តាម​ច្រកទ្វារ អន្ដរជាតិ​ប៉ោយប៉ែត​ជា​បន្ដបន្ទាប់ ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា មាន​ចំនួន​ច្រើន និង​ខុស​សព្វមួយដង​ដែលមាន​ចំនួន​រាប់រយ​នាក់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya