ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ចោរលួច​​ម៉ូតូ​ចាប់បាន​នៅ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​

ចោរលួច​​ម៉ូតូ​ចាប់បាន​នៅ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​

កណ្តាល ៖ កាលពី​វេលា​ម៉ោង ៨​និង​៥​នាទី​ព្រឹក ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ ចំណុច​ភូមិ​ទួល​លៀប សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​អង្គស្នួល សហ​ការណ៍​ជាមួយ នគរបាល​ខណ្ឌ​ពោធិ៍ សែន​ជ័យ ឃាត់ខ្លួន​បាន​បន្ទាប់ពី​រូបគេ ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ ជនរងគ្រោះ​ពី​ស្រុក​អង្គស្នួល បានសម្រេច ហើយ​ជិះ​គេចខ្លួន​ត្រូវ​ម្ចាស់​ប្រទះឃើញ​ទាន់​ស្រែកថា ចោរៗ​ត្រូវ​ដឹង​ដល់​នគរបាល ដើរល្បាត ដេញតាម​ពីក្រោយ លុះដល់​ខណ្ឌ​ពោធិ៍
​សែន​ជ័យ ទើប​ឃាត់ខ្លួន​បាន​។
​លោក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សៀង ចាន់ ធឿន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មានមុខរ​បរជាកសិក រស់នៅ​ភូមិ​បេង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នូល ខេត្ត កណ្តាល ម៉ូតូ​ដែល​បាត់បង់​ម៉ាក សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០០៦ ពាក់​ស្លាក​លេខ​1J-4710 រីឯ ជន សង្ស័យ​មានឈ្មោះ សុខ ស៊ឺន
ហៅ​កែ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ ជួល​ម្តុំ​ច្បារអំពៅ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែព្រីង ឃុំ​ស្រែព្រីង ស្រុក​រលាប្អៀ ខេត្ត​កំពង់ ធំ ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​កសាង​សុំ​រឿង បញ្ជូន​មកកាន់​ស្នងការ ដ្ឋា​ន​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya