ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឃុំខ្លួន​អ្នកបើកឡានកុងតឺន័រ​​ដែល​ក្រឡាប់​បណ្ដាល​ឱ្យ​របួស​នៅ​​ស្ពាន​ព្រះមុនីវង្ស​ ​

ឃុំខ្លួន​អ្នកបើកឡានកុងតឺន័រ​​ដែល​ក្រឡាប់​បណ្ដាល​ឱ្យ​របួស​នៅ​​ស្ពាន​ព្រះមុនីវង្ស​ ​

ភ្នំពេញ ៖ លោក កោ វណ្ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ  បានសម្រេច​ឃុំខ្លួន​អ្នកបើករថយន្ដ​កុងតឺន័រ​ម្នាក់​បណ្ដោះអាសន្ន​ដែល​បើករថយន្ដ​ដឹក​អង្ករ​របស់​ក្រុមហ៊ុន NTC បាន​ដាច់ ហ្វ្រាំង​ហើយ​ជ្រុល​ចង្កូត​ទៅបុក​ខឿន​សួនច្បារ​បណ្ដាលឱ្យ​ក្រឡាប់​កិន​រ៉ុ​ម៉ក​ម៉ូតូ​កង់​បី ហើយ​ជ្រុល​ទៅ​ប៉ះ​ម៉ូតូឌុប​និង​រថយន្ដ វី​ហ្គោ​របួស​មនុស្ស​៤​នាក់​នៅលើ​ស្ពាន ព្រះមុនីវង្ស​ពីបទ​បើកបរ​បណ្ដាលឱ្យ​របួស ដល់​អ្នកដទៃ​ដោយ​អ​ចេតនា ។​
​អ្នកបើករថយន្ដ​កុងតឺន័រ​រូបនេះ​មាន ឈ្មោះ អ៊ុច ធី អាយុ​២១​ឆ្នាំ ស្នាក់​នៅក្នុង ក្រុមហ៊ុន​និង​មាន​ស្រុកកំណើត​នៅ​ស្រុក​ទូក​មាស ខេត្ដ​កំពត ។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ ២០១៣​មាន​រថយន្ដ​កុងតឺន័រ​មួយគ្រឿង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ក​-០៦៤២ ភព​៣ ដែលជា​របស់​ក្រុមហ៊ុន NTC បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ តែ​បញ្ហា​ដាច់​ហ្វ្រាំង​ពេល​បើកបរ​ចុះ​ពី លើ​ស្ពាន​ហើយ​អ្នកបើករថយន្ដ​បាន​បួង​ចង្កូត​ទៅបុក​ខឿន​សួនច្បារ​នៅ​ខាងកើត​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ហើយក៏​ក្រឡាប់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង​ដែល​កំពុងធ្វើដំណើរ​នៅ​ពីមុខ​បណ្ដាលឱ្យ​បុរស​និង​ស្ដ្រីជន​ជាតិចិន​២​នាក់​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈដែល​ម៉ូតូឌុប​និង​រថយន្ដ​វី​ហ្គោ​មួយគ្រឿង​ទៀត​ក៏ ខូចខាត​ដែរ ។​
​បើតាម​សមត្ថកិច្ច​ដែល​បាន​សាកសួរ អ្នកបើករថយន្ដ​រូបនេះ​បាន​និយាយថា រូបគេ​បាន​បើករថយន្ដ​កុងតឺន័រ​ដឹក​អង្ករ ចេញពី​ម្ដុំ​បែក​ចាន​ឆ្ពោះទៅ​ខេត្ដ​កណ្ដាល​ហើយ​ពេល​កំពុងធ្វើដំណើរ​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី ពេលនោះ​រូបគេ​បានសម្រេច​ចិ​ត្ដ​បួង ចង្កូត​ទៅខាង​ឆ្វេង​បុក​ខឿន​សួនច្បារ ប្រសើរ​ជាង​សំដៅទៅ​បណ្ដោយ​ផ្លូវ​នាំឱ្យ​បុក​និង​កិន​មនុស្ស​ស្លាប់​និង​របួស​ជា ច្រើន​នាក់ ។ ប៉ុន្ដែ​នៅពេលដែល​រូបគេ បួង​ចង្កូត​ខ្លាំងពេក​បណ្ដាលឱ្យ​បុក​ខឿន សួនច្បារ ហើយ​រថយន្ដ​ក្រឡាប់​កិន​ទៅ លើ​រ៉ុ​ម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង​នៅក្បែរ នោះ​បណ្ដាលឱ្យ​បុរស​និង​ស្ដ្រីជន​ជាតិចិន ២​នាក់​រងរបួស​ធ្ងន់ ហើយ​ជ្រុល​ទៅ​ប៉ះ ម៉ូតូឌុប​មួយគ្រឿង​បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ របួសស្រាល​២​នាក់​រួម​និង​រថយន្ដ​វី​ហ្គោ​មួយគ្រឿង​ផងដែរ ប៉ុន្ដែ​មិន​បណ្ដាលឱ្យ​អ្នកបើកបរ​រថយន្ដ​វី​ហ្គោ​រងរបួស​ទេ ។​​បន្ទាប់មក​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​និង​កម្លាំង​ការិយាល័យ​ចរាចរណ៍ ជើងគោក​បាន​ចុះទៅ​ជួយ​ធ្វើ​អន្ដរាគមន៍ ដោយ​ធ្វើយ៉ាងណា​ស្ទូច​យក​រថយន្ដ​ចេញ​ចៀសវាង​ការកកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya