កំពង់ធំ៖ នៅក្នុងបរិវេណប្រតិបត្តិការសឹករងកំពង់ធំ មានពិធីជួបសំណេះសំណាល ដល់នាយ នាយទាហានរង ព្រមទាំងកងកម្លាំង កងយោធពលខេមរៈភូមិន្ទ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាព លោក អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការតំបន់
ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំក្នុងតំបន់ និងពលទាហាន ចូលរួមជាង៣០០នាក់ កាលពីព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៣។
និងក្នុងពិធីដ៏ឧត្តង្គឧត្តមនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ចាការតំបន់សឹកបានថ្លែងអំណរអរគុណ យ៉ាងជ្រៀលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្តកំពង់ធំ ផ្តល់ការគាំទ្រ ផ្តល់នូវការទុកចិត្តមកលើកងកម្លាំងរបស់ តំបន់សឹកជាហេតុធ្វើឲ្យខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាមន្ត្រីក្រោមឳវាទ មានទឹកចិត្ត
កាន់តែខ្លាំងខ្លា កាន់តែមានជំនឿ លើថ្នាក់ដឹកនាំ មិនតែប៉ុណ្ណោះនិងជាការអគុណយ៉ាងក្រៃងលែង ចំពោះការយកចិត្តទុកដាក់ ផ្តល់នូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់តំបន់សឹកក្នុងការចែកចាយទៅតាមវរៈដែលប្រចាំការនៅតាមមូលដ្ឋាននីមួយៗ។ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា ក្នុងនាំជាថ្នាក់ដឹក នាំនូវតំបន់សឹកនេះ បានពុះពារ សំលាង និងសម្រួច ក្បួនយុទ្ធតិសាស្ត្រ ទាំងវិន័យ សីលធម៌ សតិអារម្មណ៍ ព្រមទាំងច្បាប់មាត្រាផ្សេងរបស់រដ្ឋធន្មុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរៈភូមិន្ទជាពិសេសក្នុងសភាពការបច្ចុប្បន្នខណៈ ពេលដែលប្រទេសជាតិ កំពុងតែជួបនូវភាពរកាំរកុះខាងនយោបាយ តំបន់សឹកបានត្រៀម កម្លាំងប្រចាំការជាស្រេច ដើម្បីរងចាំស្តាប់បទបញ្ជាពីថ្នាក់លើ ដើម្បីអនុវត្តន៍ ការពារជូន
រាជរដ្ឋាភិបាលស្របច្បាប់ នៅខណៈពេលដែលអំឡុងត្រៀមកំលាំង តំបន់សឹកបានចុះជួយច្រូតកាត់ ប្រមូលផលស្រូវដែលទទួលរងនូវគ្រោះទឹកជំនន់ ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ព្យុះ ហើយក៏សូមថ្លែងអំណរគុណចំពោះអភិបាលខេត្ត ដែលបានជួយឧបត្ថម្ភ ក្នុងរវាងការត្រៀមកំលាំងកន្លងមក រួមមាន អង្ករ១តោន ត្រីខកំប៉ុង ២កេស និងវិទ្យុទាក់ទងចំនួន២០គ្រឿងសម្រាប់ប្រើប្រាស់ក្នុងអង្គភាព ។
នៃឳកាសសំណេះសំណាលនេះ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ណែនាំនិងកោតសរសើរដល់ថ្នាក់ដឹកនាំ ក៏ដូចជាពលទាហាន ដែលបានចូលរួមចំណែកក្នុងកិច្ចការ ការពារសុវត្តិភាព រក្សាសន្តិសុខ រក្សាភាពស្ងប់ស្ងាត់ ឲ្យខេត្តកំពង់ធំ ខណៈពេលដែលមានជនអគ្គតិមួយចំនួនបានបំផុសបំផុល ប្រើ
ល្បិចកល់ អូសទាញប្រជាពលរដ្ឋ ឲ្យទៅចូលរូមក្នុងមហាបាតុកម្ម នៅទីក្រុងភ្នំពេញ ប្រឆាំងនិងរដ្ឋាភិបាលស្របច្បាប់ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ជឿនិងទុកចិត្ត មកលើគណៈបក្សប្រជាជនកម្ពុជានិងបានគាំទ្រឲ្យបេក្ខជន សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបន្តដឹកនាំនាវាសន្តិភាពឈានទៅរកភាពរីកចម្រើន ដែលបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងមក។នៃឱកាសនោះ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានប្រតិកម្មចំពោះផ្សព្វផ្សាយរបស់ប្រព័ន្ឋសារពត៌មាន ដែលផ្សាយការពិតពេក និងបានសំណូមពរដល់ ម្ចាស់អជីវកម្មផ្សារ ក៏ដូចជាសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ក៏ដូចជាសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ឲ្យរឹតបន្តឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសដូចភ្លៀងរលឹម ដោយសារតែ ទូទស្សន៍ កាសែត បានចុះផ្សារត្រង់ពេក ពិតពេក បានធ្វើឲ្យខេត្តកំពង់ធំ ទទួលការិះគន់យ៉ាងធ្ងន់ ធ្ងរ ពីសំណាក់ប្រជាពលរដ្ឋ និងឈានទៅដល់ការវាយតំលៃដល់ថ្នាក់ដឹកនាំ ថាអសមត្ថភាពក្នុងការចាត់វិធានការបង្ក្រាបបទល្មើស ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាការឆ្លៀតឳកាសរបស់គណៈប្រឆាំង នាំយកលទ្ធផលទាំងនេះមកធ្វើជាឈ្នាន់នយោបាយ ជាចុងក្រោយ ឯកឧត្តម អ៊ុត សំអន បានមានប្រសាសន៍ ក្នុង
ពិធីថា អាឈើគ្រញូងដឹកឲ្យប្រសាច ដូចគោហ្វូងមើលមិនឃើញបែរទៅមើលឃើញ បែរត្រីឆ្តោរនៅកណ្តាលទន្លេឯណោះវិញ និងបានបន្តថា ការចុះផ្សាយច្រើនក៏ល្អម្យ៉ាងដែរ ព្រោះកំពុងតែចង់ល្បីដោយសារតែ ទើបតែ ឡើងជាអភិបាលខេត្តថ្មីផង ៕
ដោយ ប៊ុន រដ្ឋា
» ព័ត៌មានជាតិ » លោក អ៊ុត សំអន ចុះសួរសុខទុក្ខកងយោធពលខេមរៈភូមិន្ទ តំបន់ប្រតិបត្តិការសឹករង