កំពង់ឆ្នាំង ៖កាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ។ រថយន្តកាមរីបាឡែនមួយគ្រឿងដែលផ្ទុកដោយឈើគ្រញូង ដែល ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងចម្រុះរបស់អង្គការការពារនិងអភិរក្សសត្វព្រៃ ព្រៃឈើ ជលផលនៅកម្ពុជា ដេញតាមចាប់ជាប់ នៅភូមិអូតានេស ឃុំទឹកហូត ស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង បន្ទាប់ពីរថយន្តដឹកឈើគ្រញូងនេះបានព្យាយាមបើករត់គេច ។ ការដេញតាមចាប់ឈើគ្រញូងនេះ ។
លោក សូ ផល្លា អគ្គនាយករងអង្គការការពារនិងអភិរក្សសត្វព្រៃ ព្រៃឈើ ជលផលនៅកម្ពុជា ដែលស្ថិតក្នុងប្រតិបត្តិការនេះ បានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុ មន្ត្រីរបស់លោកនៅខេត្តបាត់ដំបងប្រាប់ថា មានរថយន្តដឹកឈើគ្រញូងបានធ្វើដំណើរចេញពីខេត្តបាត់ដំបង លោកបានត្រៀមកម្លាំងនៅខេត្តពោធិសាត់ចាំស្ទាក់ចាប់ តែ
រថយន្តខាងលើនេះបានបើកគេចឆ្លងផុតខេត្តពោធិ៍សាត់ ។ ពេលដល់ខេត្តកំពង់ឆ្នាំង បានចេញរថយន្តដេញតាមចាប់តែម្តង រហូតដល់ចំណុចខាងលើទើបចាប់បាន ។ ដោយឡែកអ្នកបើកបររថយន្តដឹកឈើគ្រញូង បានចុះពីលើរថយន្តដឹកឈើឡើងជិះ រថយន្តផ្សេងទៀតគេចខ្លួនដោយសុវត្ថិភាព ។ បន្ទាប់មកក៏បានរាយការណ៍មកសមត្ថកិច្ចទៅអូសយករថយន្តនេះមកទុកនៅស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង៕