ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​​ជនសង្ស័យ​២​នាក់​រួម​ជាមួយ​ថ្នាំញៀន ​

ឃាត់ខ្លួន​​ជនសង្ស័យ​២​នាក់​រួម​ជាមួយ​ថ្នាំញៀន ​

កណ្តាល ៖ កាលពី​វេលា​ម៉ោង​១០​និង​១១​នាទី យប់ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ កម្លាំង​នគរបាល​ស្រុក​កោះធំ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយកញ្ចប់  លើ​កំណាត់​ផ្លូវជាតិ​លេខ​២១B ខាងក្រោយ​វត្ត​ពោធិ​រាម្មា ស្ថិតក្នុង​ភូមិ​ប្រ​ធាតុ ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ។​
​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង ខណៈពេលដែល​កម្លាំង​នគរបាល​ស្រុក ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​ស្តី ហើយ​បាន​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​គួរ​ឲ្យ​សង្ស័យ ក៏​ធ្វើការ​ស្ទាក់​ឲ្យ​ឈប់​ឆែកឆេរ​រកឃើញ​មាន​ថ្នាំញៀន​នៅ​នឹង​ខ្លួន ។​
​មន្ត្រីនគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ផន និ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរ​បរជាកសិករ  និង​ម្នាក់ទៀត​ឈ្មោះ រ៉េត ឡៃ​ហ៊ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នេសាទ ។ ជនសង្ស័យ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ។ បច្ចុប្បន្ន កម្លាំង​នករបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ថែម ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya