ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ចោរលួច​គាស់​បង្អួច​យក​ទ្រព្យសម្បត្តិ​អស់ ​

ចោរលួច​គាស់​បង្អួច​យក​ទ្រព្យសម្បត្តិ​អស់ ​

កំពត ៖​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៦ កញ្ញា ២០១៣ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ។ លំនៅឋាន​ប្រជាពលរដ្ឋ​មួយ ត្រូវ​ចោរលួច​គាស់​បង្អួច​ចូល​រើកកាយ យកលុយ​ដុល្លារ​អស់​១​ម៉ឺន​៨​ពាន់​ដុល្លារ និង​លុយ​រៀល​អស់​ជាង​១៨​លាន​រៀល ខណៈ​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅធ្វើ​ស្រែ ដែល​ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល ។​
​ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ ប្តី​ឈ្មោះ​គង់ ប៊ុន​ធិ​ញ អាយុ​៣៩​ឆ្នាំ ជា​កសិករ និង​ប្រព​ន្ឋ​ឈ្មោះ​សាន់ គ​ន្ឋា អាយុ​២៧​ឆ្នាំ ។ បើតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ឱ្យដឹងថា គេ​មិនទាន់​ដឹង​ចោរ​មាន​គ្នា​ប៉ុន្មាន​នាក់ ហើយ​ចូលធ្វើ​សកម្មភាព​ពេលណា​នោះទេ លុះ​ម្ចាស់ផ្ទះ​ត្រឡប់​ពី​ធ្វើស្រែ​វិញ បើក​ធ្វើ​ផ្ទះ​ស្រាប់តែ​អីវ៉ាន់​រើកកាយ​ពេញ​ផ្ទះ បង្កឱ្យមាន​ការផ្អើលឆោឡោ​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya