ភ្នំពេញ ៖ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៦ កញ្ញា ២០១៣ នៅផ្ទះគីឡូម៉ែត្រលេខ៤ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ បុរសរងគ្រោះត្រូវបានស្គាល់ឈ្មោះខៃ សុខេង អាយុ២០ឆ្នាំ ជាអ្នកទិញ-លក់រថយន្ត ។ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ ។
បុរសវ័យក្មេងមានមុខរបរជាអ្នកទិញ-លក់រថយន្តម្នាក់ ដោយតែងតែចូលផ្ទះយប់ជ្រៅជារៀងរាល់ថ្ងៃ ធ្វើឱ្យប្រពន្ធអត់មានការទុកចិត្តបានសង្ស័យថា មានស្រីនៅខាងក្រៅ ហើយបុរសរូបនោះប្រាប់ថា អត់មានទេ ហើយក៏នៅតែមិនជឿ ឈឺចិត្តពេកក៏សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន ដើម្បីបញ្ជាក់ពីចិត្តស្មោះរបស់ខ្លួន ៕