បាត់ដំបង ៖ មានការភ្ញាក់ផ្អើលមួយនៅខេត្តបាត់ដំបងដែលបង្កឡើងដោយស្រីខ្ទើយម្នាក់ប្រើល្បិចលួងលោមក្មេងស្រីម្នាក់ទៅរួមភេទ នៅក្នុងទឺកដីថៃ ក្រោយពីម្តាយក្មេងស្រីរងគ្រោះទៅតាមយកមកទឹកដីកម្ពុជាវិញ បានដាក់បណ្តឹង ហើយឃាត់ខ្លួនកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិថ្នល់បត់ ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ហេតុការណ៍នាំក្មេងស្រីរងគ្រោះចេញដោយមិនស្របច្បាប់ទៅប្រទេសថៃ បានប្រព្រឹត្តកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ នៅភូមិថ្នល់បត់ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកអធិការរង ឈិត សេង ស្រុកសំពៅលូន បានអោយដឹងថា ស្រីខ្ទើយ(ស្រីធ្វើប្រុស) ដែលនាំក្មេងស្រីចេញដោយមិនស្របច្បាប់ មានឈ្មោះ ជៀម សុឃីម អាយុ២៩ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ម.ហ អាយុ១៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុជាមួយគ្នា ។
ស្ត្រីឈ្មោះ ម៉ៅ រិនឌឿន អាយុ៤៩ឆ្នាំ ជាម្តាយក្មេងស្រីរងគ្រោះ បានដាក់ បណ្តឹងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ នៅអធិការរដ្ឋាននគរបាលស្រុកសំពៅលូន។ ម្តាយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្រោយពីតាមរកកូនស្រីឃើញនៅជាមួយឈ្មោះ ជៀម សុឃីម នៅប្រទេសថៃក៏នាំមកទឹកដីកម្ពុជាវិញ និងបានដាក់បណ្តឹងតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ស្រីខ្ទើយ ជៀម សុឃីម បានសារភាពថា ខ្លួនបាន រួមភេទជាមួយក្មេងស្រីរងគ្រោះចំនួន១០ដងនៅប្រទេសថៃ។
លោកអធិការរងបានបញ្ជាក់ថា នេះជាលើកទី២ហើយដែលស្រីខ្ទើយសង្ស័យឈ្មោះ ជៀម សុឃីម បានពង្រត់នាំមនុស្សស្រីដូចគ្នាទៅប្រទេសថៃ ដោយលើកទី១ស្ត្រីរងគ្រោះជាមនុស្សធំ ហើយអាណាព្យាបាលមិនប្តឹង ទើបជនបង្កមានសេរីភាព តែលើកទី២នេះ ជនរងគ្រោះជាអនិតិជន ដូច្នេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តនា ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បី ចាត់ការតាមផ្លូវច្បាប់៕
» Breaking News, ព័ត៌មានជាតិ » ស្រីខ្ទើយម្នាក់បានល្បួងក្មេងស្រីទៅរួមភេទនៅទឺកដីថៃ