ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់​លេបថ្នាំ​សម្លាប់ខ្លួន​ដោយ​មិន​ដឹ​មូលហេតុ​

នារី​ម្នាក់​លេបថ្នាំ​សម្លាប់ខ្លួន​ដោយ​មិន​ដឹ​មូលហេតុ​

​ព្រះសីហនុ ៖ ស្ត្រី​ម្នាក់​សម្រេចចិត្ត​យក​ការ​លេបថ្នាំ​ធ្វើអត្តឃាត​ខ្លួនឯង​ជា មធ្យោបាយ​ដោះស្រាយ​បញ្ហា​ដែល​លាក់ទុក​ក្នុង​ចិត្ត​ដោយ មិនបាន​ប្រាប់​អោយ​អ្នកណា​ដឹង​ពី​មូលហេតុ​អ្វី​ទាំងអស់ តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​បាន​ទាន់ពេលវេលា។
​ករណីនេះ​បានកើត​ឡើង​នៅផ្ទះ​អ្នក​ប្រជាពលរដ្ឋ​មួយកន្លែង ស្ថិតនៅ​ក្រុម​២២ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៦​ខែកញ្ញា ឆ្នាំ​២០១៣​។​
​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣ បាន​ឲ្យ​ដឹងថា នារី​ដែល​ប៉ង​ធ្វើអត្តឃាត​ខាងលើ​មានឈ្មោះ  ហឹ​ត គឹមស៊ាន់ អាយុ​២៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ សង្ស័យ​ធ្វើជា​អ្នកបម្រើ​តាម​ផ្ទះ មាន​ស្រុកកំណើត​ភូមិ​ជាំ ជ្រៃ ឃុំ ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​
​ប្រភព​បាន​បន្តថា ក្រោយពេល​ដឹងខ្លួន​វិញ នារី​រូបនោះ​មិន​ព្រម​ប្រាប់​អំពី​មូលហេតុ​នៃ ការសម្រេចចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​នោះទេ នាង​គ្រាន់តែ​បង្ហូរទឹកភ្នែក ដោយ​មិន​និយាយស្តី​អ្វី​ទាំងអស់ ។​
​ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​បាន​អះអាងថា នឹង​ស្វែងរក​មូលហេតុ​នៃ​ការសម្រេចចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​របស់​នារី​រូបនោះ​ឲ្យ​ទាល់តែ​ឃើញ ដើម្បី​ជួយ​ពន្យល់ រក​វិធី​ដោះស្រាយ​កុំ​ឲ្យ​នាង​គិត​ខ្លី​ដូច​ពេលនេះ​ទៀត​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya