ភ្នំពេញ៖ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២ និង១០នាទីទាបភ្លឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៣ នៅចំណុចក្បាលស្ពានព្រះមុនីវង្សចាស់ ត្រើយខាងកើត ស្ថិតនៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ។ ឡានកុងតឺន័ររបស់ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ មួយគ្រឿងបានបើកបុកសួនច្បារកល់ទៅមុខលែងរួចចំណែកម្ចាស់បានបើកទា្វររត់គេចបាត់ស្រមោល ។
សាក្សីបាននិយាយថា រថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-0173 បើកបរក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចក្បាលស្ពានព្រះមុនីវង្សចាស់ រថយន្តក៏ជ្រុលចង្កូតទៅបុកសួនច្បារ បណ្ដាលឲ្យកល់ជាប់ទៅមុខលែងរួច ៕