ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ឃុំខ្លួន​បក្ស​សង្គ្រោះ​ជាតិ​៦​នាក់ ក្នុង​សំណុំរឿង​ប៉ះទង្គិច ​

ឃុំខ្លួន​បក្ស​សង្គ្រោះ​ជាតិ​៦​នាក់ ក្នុង​សំណុំរឿង​ប៉ះទង្គិច ​

ភ្នំពេញ ៖ បានសម្រេច​ឃុំខ្លួន​យុវជន​បក្ស​សង្គ្រោះ​ជាតិ​៦​នាក់ ដាក់​ព​ន្ឋ​នាគារ​បណ្តោះអាសន្ន ពីបទ បទ​ប្រើ​អំពើហិង្សា មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ។ ដើម្បី​រង់ចាំ​ការ ស៊ើបអង្កេត​បន្តទៀត បន្ទាប់ពី យុវជន ៦​នាក់​នេះ បាន​ប្រើ​អំពើហិង្សា ទៅលើ​ក្រុម​សមត្ថកិច្ច និង ធ្វើការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ
ខណៈ​ប៉ះ​ទ​ង្គិ​ត​គ្នា​កាលពី​យប់​ថ្ងៃទី​១៥ ខែកញ្ញា នៅក្បែរ​ស្ពាន អាកាស​ក្បាលថ្នល់ ។ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ ។​
​យុវជន​ទាំង​៦​នាក់​នេះ​មានឈ្មោះ វ៉ា នឿន អាយុ​២០​ឆ្នាំ ឈ្មោះ សុង វិស័យ អាយុ​២០​ឆ្នាំ ឈ្មោះ អាយ ចាន់​នូ អាយុ​១៧​ឆ្នាំ ឈ្មោះ ឡាញ់ សាមឿន អាយុ​២៨​ឆ្នាំ ឈ្មោះ វ៉ាង ធី​ដឹក អាយុ​២០​ឆ្នាំ និង ឈ្មោះ តាំង ចុង​ស៊ែ​ង អាយុ​១៨​ឆ្នាំ ។ ជន​ទាំង​៦​នាក់​នេះ ត្រូវ បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ភ្លាមៗ កាលពី​យប់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣  នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់ បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា គប់​ដុំថ្ម​ទៅលើ​សមត្ថកិច្ច បណ្តាល​ឲ្យ​នគរបាល​ម្នាក់​បែកក្បាល​ហូរឈាម​ធ្ងន់ធ្ងរ និង បាន​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ សាធារណៈ មួយចំនួនទៀត ។​
យោងតាម​មាត្រា​២១៨ និង​មាត្រា​៤១៣ នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា យុវជន​ទាំង ៦​នាក់​នេះ អាច​ប្រឈមមុខ នឹង​ការជាប់​ព​ន្ឋ​នាគារ​ពី ២​ឆ្នាំ​៦​ខែ ទៅ​៧​ឆ្នាំ ប្រសិនបើ​តុលាការ រកឃើញថា ពិតជា​មាន​ពិ​រុ​ទ្ឋ​ភាព​ដូច​ការចោទប្រកាន់​មែន ។​
​នៅ​រសៀល​ថ្ងៃ​ដដែល​លោក​ចៅក្រម សួស សំអាត បានសម្រេច​ឃុំខ្លួន យុវជន ទាំង​៦​នាក់​នេះ ដាក់​ព​ន្ឋ​នាគារ​បណ្តោះអាសន្ន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya