ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ប៉ោយប៉ែត​​ឃាត់ខ្លួន​ជន​ឆបោក​​លុយ​ពី​ពលករ​ខ្មែរ ​

ប៉េអឹម​ប៉ោយប៉ែត​​ឃាត់ខ្លួន​ជន​ឆបោក​​លុយ​ពី​ពលករ​ខ្មែរ ​

បន្ទាយមានជ័យ​៖ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​កាលពី​រសៀល​ថ្ងៃទី​១៥ កញ្ញា ម្សិលមិញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឆបោក​យកលុយ​ពី​ពលករ​ខ្មែរ​ដែល​មកពី​ប្រទេស​ថៃ​វិញ នៅត្រង់ចំណុច​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​។​
​លោក ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​និង​បទបញ្ជា​របស់​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​
​លោក​បាន​បន្តថា ជនសង្ស័យ​រូបនេះ​ជា​មនុស្ស​ទី​៣​ហើយ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ឆបោក​ពលករ​ខ្មែរ​ដែល​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ហើយ​ត្រឡប់មកវិញ​តាម​ច្រករបៀង ដែល​ករណី​បង្ក្រាប​ទី​១ កាលពីដើម​ខែសីហា នេះ គឺ​ចាប់បាន​ជនសង្ស័យ​២​នាក់​។ ជនសង្ស័យ​រូបនេះ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រសៀល​ថ្ងៃទី​១៦ កញ្ញា ២០១៣៕ ដោយ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya