ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ របួស​២​នាក់ បើក​រត់​តែ​បន្សល់​ស្លាក​លេខ​ ​

ឡាន​បុក​ម៉ូតូ របួស​២​នាក់ បើក​រត់​តែ​បន្សល់​ស្លាក​លេខ​ ​

ភ្នំពេញ​៖ កាលពី​ម៉ោង​២ និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃទី​១៧  ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​ព្រះមុនីវង្ស (​ស្តុ​ប​បូកគោ​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
​នគរបាល​មូលដ្ឋាន​បាន​និយាយថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​មិន​ចាំ​ម៉ាក ពណ៌​ខ្មៅ បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏​ទៅបុក​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BS-6450 ជិះ​គ្នា​២​នាក់ ដែល​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ខណៈ​មកដល់​ពាក់កណ្ដាល​ស្តុ​ប​ក៏ត្រូវ រថយន្តបុក​ពេញទំហឹង  បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​បាក់​កំភួនជើង​ខាងស្ដាំ ចំណែក​អ្នក​អង្គុយ​ពីក្រោយ​រងរបួស​ស្រាល ត្រូវបាន​គេ​ដឹក យកទៅ​កាន់​គ្លីនិក​ឯកជន​ភ្លាមៗ ។ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រ​ម៉ោ​ល  តែ​ចៃដន្យ​ជ្រុះ​ស្លាក​លេខ​នៅនឹងកន្លែង​កើតហេតុ ដែលមាន​លេខ​ភ្នំពេញ​2G-2789 ៕  

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya