ឧត្ដរមានជ័យ ៖ ជនសង្ស័យម្នាក់ នៅក្នុងចំណោមគូកន២នាក់ ដែលធ្វើ សកម្មភាពលួចកាច់កយកម៉ូតូរបស់ ជនរងគ្រោះ ខណៈដែលចតនៅលើចិញ្ចើម ផ្លូវ រួចចុះទៅបាចជីដាក់ស្រូវក្នុងស្រែ ហើយសកម្មភាពនេះ ជនសង្ស័យត្រូវ បានចាប់ខ្លួនភ្លាមៗដោយប្រជាការពារ។ ស្ថិត នៅភូមិតាណូក ឃុំជើងទៀន ស្រុកចុង កាល់ ខេត្ដឧត្ដរមានជ័យ ។
ជនសង្ស័យដែលត្រូវបានប្រជាការពារ ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ចាត់ការទៅតាមផ្លូវច្បាប់ខាងលើនេះ មានឈ្មោះម៉ែន ភាព អាយុ៣០ឆ្នាំ មាន ទីលំនៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ហើយបក្ខពួកដែលគេចខ្លួននោះសមត្ថ កិច្ចកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួន ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ខុម ខន ភេទប្រុស អាយុ២១ឆ្នាំ
មាន ទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ហើយ ម៉ូតូដែលសមត្ថកិច្ចដកហូតមកវិញនោះ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៦ ឡើងតែម២០០៨ ពណ៌ខ្មៅ មានកាំបន្ទះ ពាក់ស្លាកលេខឧត្ដរមានជ័យ 1A-3904។ ជនសង្ស័យរូបនេះត្រូវបានបញ្ជូន ខ្លួន ទៅកាន់នគរបាលប៉ុស្ដិ៍ជើងទៀន ដើម្បី ចាត់ការបន្ដទៅតាមផ្លូវច្បាប់ និងស្វែង រកគូកនម្នាក់ទៀត ដែលកំពុងរត់ភៀសខ្លួន ៕