ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » មន្ត្រី​គណបក្សប្រឆាំង​បដិសេធ​លិខិតគាំទ្រ​លទ្ធផល បោះឆ្នោតដោយ​ស្នើសុំសម្ដេច​តេ​ជោ ៥​ចំណុច

មន្ត្រី​គណបក្សប្រឆាំង​បដិសេធ​លិខិតគាំទ្រ​លទ្ធផល បោះឆ្នោតដោយ​ស្នើសុំសម្ដេច​តេ​ជោ ៥​ចំណុច

​ភ្នំពេញ​៖  គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បដិសេធ​លិខិត​មួយច្បាប់ ត្រូវបាន​គេ​ចែកចាយ​នៅ​ទីលាន ប្រជាធិបតេយ្យ និង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​ខ្លឹមសារ​គាំទ្រ​លទ្ធផល​ឆ្នោត តែ​ស្នើសុំ​សម្តេច​តេ  ជោ ធ្វើតាម​សំណើ​របស់ ខ្លួន​៥​ចំណុច​។​
​នៅក្នុង​លិខិត​ដែល​រូប​និមិត្តសញ្ញា និង​ប្រថាប់ត្រា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានធ្វើ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ផ្ញើជូន  សម្តេច​តេ​ជោ ហ៊ុន សែន មាន​ខ្លឹមសារ​គាំទ្រ​លទ្ធផល​បោះឆ្នោត និង​គោរព​តាម​ព្រះរាជសារ របស់​ព្រះ មហាក្សត្រ   ចុះ​ថ្ងៃទី​១៤ ខែ កញ្ញា ឆ្នាំ​២០១៣ ប៉ុន្ដែ​សម្ដេច​ត្រូវ​ទទួលយក និង​ធ្វើតាម​ការទាមទារ​ទាំង ៥​ចំណុច​។​
​នៅក្រោយ​បែកធ្លាយ​លិខិត​ជា​សាធារណៈ​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យ៉ាងខ្លី​ថា លិខិត​នោះ​គឺ​ក្លែងក្លាយ​។​
​សូមបញ្ជាក់ថា​ការ​បែកធ្លាយ​លិខិត​គឺ​ស្រប​ពេលដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ ជាតិ បើ​កិច្ចពិភាក្សា​របស់ខ្លួន​នៅ​វិមាន​រដ្ឋសភា នា​ថ្ងៃ​ម្សិលមិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya