ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប្ដី​ចុង​លែងប្រពន្ធ​មិន​អស់​ចិ​ត្ដ​នៅ​តែ​ប្រចណ្ឌ​ល​កាប់​ប្រពន្ធ​​៣​កាំបិត​និង​កូនប្រុស​១​កាំបិត​ ​

ប្ដី​ចុង​លែងប្រពន្ធ​មិន​អស់​ចិ​ត្ដ​នៅ​តែ​ប្រចណ្ឌ​ល​កាប់​ប្រពន្ធ​​៣​កាំបិត​និង​កូនប្រុស​១​កាំបិត​ ​

បាត់ដំបង ៖ កាលពី វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៦ ខែ កញ្ញា ឆ្នាំ​២០១៣ នៅក្នុង​ក្រុមទី​៥ ភូមិ ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ។ បុរស​ម្នាក់​ជា​ប្ដី ចុង​បាន​លែងលះគ្នា​ជាមួយ​ប្រពន្ធ​ដោយ ផ្ដិតមេដៃ​នៅ​ភូមិ​ឃុំ​ជាង​១​ខែ​មកហើយ ប៉ុន្ដែ​មិន​អស់​ចិ​ត្ដ​នៅតែមាន​ភ្លើង​ប្រចណ្ឌ ពេល​ឃើញ​ប្រពន្ធ​កំពុង​ធ្វើ​ត្រី​បាន​យក កាំបិត​ត្នោត​លប​កាប់​ប្រពន្ធ​៣​កាំបិត
ហើយ​កូនប្រុស​ចូល​ជួយ​ក៏ត្រូវ​១​កាំបិត ដែរ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​។ បន្ទាប់មក​បុរស​ប្ដី​ចុង​រូបនេះ​បាន​រត់ ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួនបាត់ ។​
​លោក ស្រី វុ​ឌ្ឍី អធិការរង​ស្រុក​កំរៀង បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​ឈ្មោះ​ទូច នី អាយុ​៤៥​ឆ្នាំ រងរបួស​ក្បាល​១​កាំបិត ស្លាបប្រចៀវ​ស្ដាំ​១​កាំបិត​និង​ដើមដៃ​ស្ដាំ ១​កាំបិត​។ រីឯ​កូនប្រុស​ឈ្មោះ​រឿន ពិសី  អាយុ​១៦​ឆ្នាំ រងរបួស​ក្បាល​១​កាំបិត អ្នក ទាំង​២​នាក់​រស់នៅ​ភូមិ​កើតហេតុ​ត្រូវ បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក ឯកជន​ឃុំ​បឹងរាំង ស្រុក
​កំរៀង​។ ចំណែក ជនសង្ស័យ​ឈ្មោះ​ប៊ុន រឿ​ត ហៅ​ញ៉ា​ញ់ អាយុ​៣៦​ឆ្នាំ ជា​ប្ដី​ចុង មាន​ស្រុកកំណើត នៅ​ខេត្ដ​សៀមរាប ។​
​លោក ស្រី វុ​ឌ្ឍី អធិការរង​ស្រុក កំរៀង​បាន​បញ្ជាក់ថា ស្ដ្រី​រងគ្រោះ​ត្រូវ បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​បន្ដ​នៅមន្ទីរពេទ្យបង្អែក​ខេត្ដ​បាត់ដំបង​។ ចំណែក បុរស​សង្ស័យ​ឈ្មោះ​ប៊ុន រឿ​ត ហៅ​ញ៉ា​ញ់ ជា​ប្ដី​ចុង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ដើម្បី​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាម ផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya