ព្រះវិហារ ៖កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដោយសារជំពាក់បំណុលលុយតុងទីន និងជំពាក់លុយអ្នកជិតខាង ។ ភ្លាមៗនោះ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ ដដែលត្រូវកូនតុងទីននិងម្ចាស់បំណុល ប្រមាណ១០នាក់លើកគ្នាមករឹបអូស ដណ្ដើម យកអីវ៉ាន់រៀងៗខ្លួនដើម្បីកាត់ថ្លៃបំណុល។
ស្ដ្រីបោកប្រាស់នេះមិនត្រូវបាន គេ ប្រាប់ឈ្មោះពិតនោះទេគ្រាន់តែអាជីករ ក្នុងផ្សារធ្លាប់ហៅឈ្មោះថា ម៉ែអាម៉េង យូ ជាពលរដ្ឋចំណូលថ្មីរស់នៅផ្ទះជួល ក្នុងក្រុងព្រះវិហារ ។ គាត់បានជួលតូបពី អ្នកដទៃដើម្បីបើកលក់ដូរខោអាវដោយមើលទៅស្ដ្រីម្នាក់នេះហាក់ដូចជា អ្នក មានធូរធារម្នាក់ផងដែរ ។
ក្រុមអាជីវករមិនបានជួយផ្ដល់ព័ត៌មានពិស្ដារណាមួយដល់អ្នកសារព័ត៌មាននោះឡើយ បើទោះបីអ្នកសារព័ត៌ មានខំប្រឹងតាមសួរនាំពួកគាត់ក៏ដោយ។ក្នុងហេតុការណ៍នេះបានដឹង ត្រឹមតែថា កូនតុងទីនចាញ់បោកមេតុងទីនប៉ុណ្ណោះ ចំពោះទំហំទឹកប្រាក់មានចំនួនប៉ុន្មាននោះគឺមិនបានដឹងនោះទេ ៕