ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​​លេបថ្នាំ​សម្លាប់ខ្លួន​​នៅក្នុង​បន្ទប់​ផ្ទះជួល​ ​

បុរស​ម្នាក់​​លេបថ្នាំ​សម្លាប់ខ្លួន​​នៅក្នុង​បន្ទប់​ផ្ទះជួល​ ​

ភ្នំពេញ ៖ ហេតុការណ៍​បានកើត​ឡើង​កាលពី​វេលា ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​បន្ទប់ ផ្ទះជួល​លេខ​១០ ជាន់​ផ្ទាល់​ដី ស្ថិតក្នុង ភូមិ​ត្រញំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​បុរស​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង​ដែល តាម​សមត្ថកិច្ច​បាន​សង្ស័យថា បុរស​នោះ លេបថ្នាំ​សម្លាប់ខ្លួន ព្រោះ​ប៉ុន្មាន​ថ្ងៃមុន បុរស​រូបនេះ​មានទំនាស់​ជាមួយ​ប្រពន្ធ រហូតដល់​ស្ដ្រី​ជា​ប្រពន្ធ​បាន​ទៅ​ជួល​ផ្ទះ ផ្សេង​ស្នាក់នៅ​ទៀតផង ។​
​បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ កែវ ប៊ុនធឿន អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ ឌុប មាន​ស្រុកកំណើត នៅ​ភូមិ​ត្រញំង ទឹក​ជ្រៅ ស្រុក​បសេដ្ឋ ខេត្ដ​កំពង់ស្ពឺ ។​
​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឱ្យ ដឹងថា គេ​នៅ​មិនទាន់​ដឹងថា​បុរស​នោះ ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នៅឡើយ​ទេ ប៉ុន្ដែ​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង របស់​សមត្ថកិច្ច​សង្ស័យ​ថា រូបគេ​លេប ថ្នាំ​សម្លាប់​ខ្លួនឯង​ដោយសារតែ​មានទំនាស់​ជាមួយ​ប្រពន្ធ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya