ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​​ម៉ូតូ​បង្ក​ឱ្យ​រងរបួស​​មនុស្ស​ម្នាក់ ​

ម៉ូតូ​បុក​​ម៉ូតូ​បង្ក​ឱ្យ​រងរបួស​​មនុស្ស​ម្នាក់ ​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បានកើត ឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣​។ គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បង្ក​ឱ្យ​បុរស​ម្នាក់​ឈ្មោះ​ពិន នី អាយុ ៤០​ឆ្នាំ រងរបួស​គ្រេច​ចង្កេះ​ដើរ​ស្ទើរ ពុំរួច ។  ស្ថិតនៅ​ចំណុច​ស្ដុ​ប បូកគោ​ផ្លូវ​ម៉ៅ សេទុង កែង​ផ្លូវ​ព្រះ​មុនី វង្ស​ក្នុង​សង្កាត់​បឹង​កេងកង
​ទី​៣ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ។​
​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​និយាយ ថា ដំបូង​គេ​ឃើញ​ម៉ូតូ​ឌ្រី​ម មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1BU-9959​បើកបរ​ដោយ​មន្ដ្រី យោធា​ពីររូប​ជិះ​ឌុប​គ្នា​ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​មាន​ទិសដៅ​ពី កើ​តទៅ​លិច ។ ស្របពេល​ជាមួយគ្នា​នោះ ក៏មាន​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​មួយ គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BO-3381 បើកបរ​ដោយ​មិន​ប្រុងប្រយ័ត្ន​នៅ​ចំណុច ភ្លើងស្ដុប​ក៏​បុក​គ្នា​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​នោះ​តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya