បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ៩ព្រឹក នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីយកទៅដាក់ពាក្យប្រឡងគ្រូ នៅខេត្តបាត់ដំបង ស្រាប់តែបាត់នាងរហូត មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឲ្យឪពុក-ម្តាយរបស់នាង មានការព្រួយបារម្ភយ៉ាងខ្លាំង ទើបសម្រេចចិត្តប្តឹង សមត្ថកិច្ច អ.ហ ស្រុកមង្គលបុរី ឲ្យជួយរកកូន ។
លោក រស់ សំបូរ បានបន្តថា ចាប់តាំងពីនាង ចេញពីផ្ទះក៏បាត់ដំណឹងនាងរហូត មិនដឹងទៅណាទេ ។ ឪពុក-ម្តាយរបស់នាង អ៊ឹង រស្មី ចង់ដឹងដំណឹង និងបារម្ភពីសុវត្ថិភាពកូនស្រីរបស់គាត់ជាខ្លាំង ព្រោះខ្លាច កូនជួបរឿងអសន្តិសុខ និងចាញ់បោកជនខិលខូច ល្បួងយកទៅលក់ ឬធ្វើរឿងមិនគប្បីផ្សេងៗ ។ បើបង ប្អូនណាបានឃើញ និងនាង អ៊ឹម
រស្មី បានដឹងសូមប្រញាប់ត្រឡប់មកផ្ទះវិញ ព្រោះឪពុក-ម្តាយ នាង កំពុង បារម្ភពីនាង ។
លោក រស់ សំបូរ មេបញ្ជាការ អ.ហ ស្រុកមង្គលបុរី បានឲ្យដឹង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ នេះថា យុវតីដែលបាត់ខ្លួននោះមានឈ្មោះ អ៊ឹម រស្មី អាយុ១៨ឆ្នាំ រស់នៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គល បុរី ជាយុវសិស្ស ទើបបញ្ចប់ថ្នាក់ទី១២ ៕ សម្បត្តិ សីហា