ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ខណៈដែល នារីដៃឆើតជាបក្ខពួកកំពុងឃុំខ្លួននៅទីនោះ។
បុរសដែលត្រូវឃុំខ្លួនខាងលើមានឈ្មោះ នួន សម្បត្តិ ហៅ ឆាយ អាយុ២២ឆ្នាំ មានទី លំនៅផ្ទះលេខ៥BE០ ផ្លូវ២៨០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១រៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នៅ ម្តុំផ្សារបឹងត្របែកតាមដីកាបង្កាប់ ឲ្យចាប់ខ្លួនរបស់លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ ថា បុរសម្នាក់នេះជាបក្ខពួកម្នាក់ទៀតដែលសមត្ថកិច្ចកំពុងតាមចាប់ ខ្លួន បន្ទាប់ពីនារីម្នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ពីបទលួចមានស្ថានទម្ងន់ ទោស។
គួរបញ្ជាក់ ទៀតថា នារីដៃឆើតខាងលើមានឈ្មោះ ទូច ដាលីស ស្នាក់នៅផ្ទះលេខ២៤៥ ផ្លូវលេខ១៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១៣ វេលា ម៉ោង២២និង២០នាទីនៅចំនុចមុខផ្សារហេងលី ស្ថិតក្នុងខណ្ឌសែនសុខខណៈពេលដែលស្ត្រីរូបនេះកំពុង
អង្គុយលើ ម៉ូតូរបស់ជនរងគ្រោះ ៕