ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ខេត្តកណ្តាល​​បញ្ជូន​ខ្លួន​ជន​សង្ស័យ​២​នាក់​​ពីបទ​ហិង្សា​ដោយ​ចេតនា ​

ប៉ូលិស​ខេត្តកណ្តាល​​បញ្ជូន​ខ្លួន​ជន​សង្ស័យ​២​នាក់​​ពីបទ​ហិង្សា​ដោយ​ចេតនា ​

កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ ដើម្បី​ចាត់ការ​តាមច្បាប់ បន្ទាប់ពី​ជនសង្ស័យ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​ទៅលើ បុរស​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​បែក​មុខ​បែក​មាត់ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខផ្ទះ​ឈ្មោះ ជឹម ថា​ត ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ព្រែក​អញ្ចាញ ស្រុក
​មុខកំពូល ខេត្តកណ្តាល ។​
​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៣ ក្រោយពី​ជនសង្ស័យ​ទាំង​២​នាក់​នេះ បានធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់​ជាច្រើន​ដៃ បន្ទាប់ពី​មានទំនាស់​ពាក្យសំដី​គ្នា​បន្តិច​ប​ន្ទួ​ច​នៅក្នុង​វង់​ផឹក ស៊ី ។
​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា​២​នាក់ ទី​១-​ឈ្មោះ ស៊ឹម ឈិ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​កាប់​ជ្រូក ទី​២-​ឈ្មោះ សុ​ត ស្នា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​កាប់​ជ្រូក ។ ជនសង្ស័យ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ កណ្តាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ប៉ាត យ៉ុង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរ​បរជាកសិករ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ជនរងគ្រោះ​ត្រូវបាន​ក្រុម​ជនសង្ស័យ​ព្រួត​គ្នា​វាយ​ដោយ​ដៃ ជើង បណ្តាល​ឲ្យ​រងរបួស​ជាំ​នៅលើ​ថ្ងាស់ និង​ផ្ទៃមុខ ។​
​មន្ត្រីនគរបាល​ខាងលើ​បាន​បញ្ជាក់ថា ក្រោយពី​មាន​ហេតុការណ៍​ភ្លាមៗ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះទៅ​ដល់ ហើយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya