កណ្ដាល៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សប្រជាជនជិត ២ម៉ឺន នាក់ បាន និងកំពុងចូល រួមដង្ហែ ក្បួនឃោស នារកសំឡេងឆ្នោត នៅក្នុងស្រុកពញាឭ ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៣នេះ ដែលជាថ្ងៃដំបូង នៃយុទ្ធនា ការឃោសនារកសំឡេងឆ្នោត សម្រាប់អាណត្ដិទី៥ ។
យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំងស្រុកពញាឭ របស់គណបក្សកំពុង កាន់អំណាចខាង លើនេះ បាន ធ្វើឡើងដោយ មានការដឹកនាំពីសំណាក់លោក លឹម គាន ហោ អនុប្រធានក្រុមការងារ ចុះជួយខេត្ដ កណ្ដាល និង ជាប្រធានគណៈពង្រឹង ចុះជួយស្រុកពញាឭ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ជាច្រើននាក់ ។
យោងតាមលោក ចាន់ យុត្ថា ក្រុមការ ងារ នៅស្រុកពញាឭ បានឱ្យដឹងថា យុទ្ធនា ការឃោសនារក សំឡេងឆ្នោត នៅថ្ងៃ ដំបូងនេះ គណបក្សប្រជាជនកម្ពុជាស្រុក ពញាឭ មានសមាជិក សមាជិកា ចូលរួមពី ១ម៉ឺន ទៅ២ម៉ឺននាក់ ។ ក្នុងនោះ រថយន្ដ សម្រាប់ដង្ហែមានចំនួន ២៧៥ គ្រឿង និងម៉ូតូ ១៥០០គ្រឿង ។
លោក ចាន់ យុត្ថា បានរំលឹកថា គណ បក្សប្រជាជនកម្ពុជា នៅក្នុងស្រុកពញាឭ ក្រោមការដឹកនាំ របស់ លោក លឹម គានហោ កាលពីឆ្នាំ ១៩៩៨ មកនោះ ទទួលបានសំឡេងគាំទ្រ ៥០,៣៥ភាគរយ។ លុះ ដល់ឆ្នាំ ២០០៣ សំឡេងគាំទ្រគណ បក្សប្រជាជន កើនឡើង ៥៣,៥៥ភាគរយ ហើយនៅឆ្នាំ ២០០៨ គណបក្សប្រជាជន បាន ទទួលសំឡេងគាំទ្រ ៦៦ភាគរយ ។ បន្ទាប់មក កាលពីអាណត្ដិកន្លងទៅ ពោល នៅឆ្នាំ ២០១២ គណបក្សប្រជា ជន បាន ទទួលសំឡេងគាំទ្រ ពីប្រជាពលរដ្ឋកើន ឡើង ដល់ ៧១,៧៧ ភាគរយ ។
បើតាមលោក ចាន់ យុត្ថា នៅស្រុក ពញាឮ មានការរីកចម្រើន យ៉ាងខ្លាំងលើ គ្រប់វិស័យ ទាំងប្រព័ន្ធ ហេដ្ឋារចនា សម្ព័ន្ធ និងការផ្ដល់សេវាកម្មផ្សេងៗ ជូនប្រជាពល រដ្ឋ ទាំងនេះតាមរយៈការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជន និង មានលោក លឹម គានហោ ជាប្រធានគណៈ ពង្រឹងនៅទីនេះ តាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ។
លោក លឹម គានហោ ជាមួយយុទ្ធនាការនេះ បានថ្លែងទទូចសូមឲ្យក្បួនយុទ្ធនាការឃោសនាប្រព្រឹត្ត ដោយសន្តិវិធី គ្មានអំពើហិង្សា។ ព្រមទាំងបានសន្យាដណ្តើមយក ជ័យជម្នះឲ្យបានជូនគណបក្សប្រជាជនកម្ពុជា និងដណ្តើមតំណែងនាយករដ្ឋមន្ត្រី ជូនសម្តេចតេជោ ហ៊ុន សែន៕