ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ជនសង្ស័យពីរនាក់ ដែលបានធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិរួចសម្លាប់ ជនរងគ្រោះពីរនាក់ ត្រូវបានសាលាឧទ្ឋរណ៍ ធ្វើការជំនុំជម្រះ បន្ទាប់ពីជនល្មើសទាំងពីរនាក់ ត្រូវបានសាលាដំបូង ខេត្តកណ្តាល ផ្តន្ទាទោសម្នាក់១៩ឆ្នាំនោះ ។
លោកចៅក្រម ប៉ុល សំអឿន បានថ្លែង ក្នុងសវនាការ ថា ជនជាប់ចោទទាំងពីរ មានឈ្មោះ អឿន បុណ្ណារិទ្ឋ ហៅជ្រុយ អាយុ៣៣ឆ្នាំ និងឈ្មោះ ស៊ឹម សំអាន (ស្លាប់ក្នុងពន្ឋនាគារខេត្តកណ្តាល) ត្រូវបានសាលាដំបូងខេត្តកណ្តាល ផ្តន្ទា ទោសក្នុងម្នាក់១៩ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១១ ក្នុងស្រុកអ
ង្អស្នួល ខេត្តកណ្តាល ។
ដោយឡែកតំណាងមហាអយ្យការលោក ង៉ែត សារ៉ាត យល់ឃើញថា ការសម្រេច របស់សាលាដំបូងខេត្តកណ្តាលមានលក្ខណៈត្រឹមត្រូវ ហើយសំណូមពរឲ្យតុលាការតម្កល់ បទចោទប្រកាន់ ។ ក្រោយការសួរដេញដោល សាលាឧទ្ឋរណ៍ បានលើកពេលប្រកាស សាលដីកា ទៅ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ៕
» ព័ត៌មានជាតិ » សាលាឧទ្ឋរណ៍កាត់ក្តី ជនសង្ស័យករណីប្លន់សម្លាប់