ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ពី​លោក អ៊ុក អៀង លោក កឹ​ក​ហៃ លោក ឡុង គឹមហុង អាង​ខ្លួន​មាន​លុយ​មានអំណាច​ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពង់ឆ្នាំង​ពុំទាន់​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ក្រុម​ជនល្មើស​នៅឡើយ​ទេ​  ||     ធ្លាយ​កាន់តែ​ធំឡើង! បន្ទាប់ពី​រដ្ឋបាល​ស្រុក​កំពង់លែង​បានចេញ​សេចក្តីបញ្ជាក់​ព័ត៌មាន​នេះ​ថា មាន​គណៈនី​យ​ហ្វេ​ស​ប៊ុ​កតា​មដង​ទន្លេសាប​និង​សារព័ត៌មាន​អរិយធម៌​ថា ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុងការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ទន្ទ្រាន​យក​មុនពេល​បោះឆ្នោត​  ||     ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ោយប៉ែត​  ||     មេ​ឈ្មួញ​ឈើធំៗ ជា​ឧកញ៉ា ៣នាក់ គឺ​ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និង ឧកញ៉ា តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់បំផ្លាញ​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​  ||   

» ព័ត៌មានជាតិ, វិភាគ​នយោបាយ » វិភាគ ៖ ឡើង​ភ្លាម​មានការ​ប្រែប្រួល​ភ្លែត​

វិភាគ ៖ ឡើង​ភ្លាម​មានការ​ប្រែប្រួល​ភ្លែត​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស ឡើង​អង្គុយ​កៅអី​អភិបាល​រាជធានី​ភ្លាម​គេ​ឃើញ​មានការ​ប្រែប្រួល​ភ្លែត​។ គេ​ឃើញ​សួនច្បារ​ក្នុង​រមណីយដ្ឋាន​វត្តភ្នំ​រុះរើ​ខ្ទេចខ្ទី គឺ​គេ​គាស់កកាយ​ថ្មបាយក្រៀម រើ​កៅអី​ថ្ម ឬ​បង់​អង្គុយលេង ធ្វើ​របង​ព័ទ្ធជុំវិញ​ជិត​ដូច​ទ្រុង ដោយ​ទុក​ច្រកចេញចូល​តែមួយគត់ ធ្វើ​ឲ្យ​ពិបាក​ដល់​សាធារណជន ដែល​ចង់​ចេញចូល​អង្គុយលេង​។ លោក សាំ ពិសិដ្ឋ កាន់ការ​យូរហើយ​មិន​ធ្វើ គ្រាន់តែ​ឯ​ឧ​ត្ត​ម ប៉ា សុជាតិ​វង្ស ឡើង​ភ្លាម​ធ្វើ​ភ្លែត​។​
​ទុក​ច្រកចេញចូល​តែមួយ​ដូច្នេះ ដោយ​ខ្លាច​ពិបាក​ប្រមូល​លុយ​លក់​សំបុត្រ​ពី​ទេចរ​?
​ចុះ​ហេតុអ្វី​ក៏​សម័យ​អភិបាលក្រុង​មុនៗ គេ​មិន​ថ្ងូរ​ពិបាក គឺ​គេ​ទុក​ឲ្យ​ទូលាយ ស្រួ​ស​ដើរ​កម្សាន្ត​។ ប្រជាជន​លាន់មាត់​ថា មិនគួរ​ធ្វើ​របង​ព័ទ្ធជុំវិញ​ដូច​ទ្រង់​សារិកាកែវ​វង​សោះ​!
​ថ្មបាយក្រៀម​ដែល​ឯ​ឧ​ត្ត​ម កែប ជុ​តិ​ម៉ា ខំ​ចាត់ចែង​ឲ្យ​គេ​ទិញ​តាំងពី​ឆ្ងាយៗ​មក​យ៉ាង​លំបាក​មាន​ពណ៌​ដី​ជា​ពណ៌​ធម្មជាតិ​មើលទៅ​ត្រជាក់​ភ្នែក​គួរ​ឲ្យ​ចង់​ដើរ​កម្សាន្ត គឺ​ផ្ទុយស្រឡះ​ពី​កម្រាល​ដាក់ជំនួស​ថ្ម​ដែល​មើលទៅ​ចាំង​ភ្នែក​អាច​ប៉ះពាល់​ដល់​សុខភាព​។ ថ្មបាយក្រៀម ដែល​រើចេញ​នោះ ឥត​ទាន់​ខូចខាត​អ្វី​សោះ​គ្រាន់តែ​ដើរទៅ​មិនល្អ ដោយសារ​លោក សំ សាមុត ជា​ប្រធាន​សួន​ខ្ជិល​ចាត់ចែង​ការងារ​បណ្ដោយ​ឲ្យ​ស្មៅ​ដុះ​ផ្សំ​និង​សំរាម ព្រោះតែ​ការ​ខ្ជិលច្រអូស​មិន​មើល​ការងារ​។ នេះហើយ​ដែល​គេ​ថា ការងាយ​សោះ​ម្ដេចក៏​ធ្វើ​ឲ្យ​ពិបាក​នោះ​។ តើ​វា​ពិបាក​ណាស់​ទៅ​ឬ ដែល​គ្រាន់តែ​ចាត់ចែង​ឲ្យ​កម្មករ​ថែរក្សា​សម្រស់​សួនច្បារ​?
​មាន​ប្រជាពលរដ្ឋ​ខ្លះ​លោក​នឹក​ស្ដាយ​កៅអី​ថ្ម ឬ​បង់​សម្រាប់​អង្គុយលេង​នៅ​ថ្មី​សន្លាង ដេ​ល​ឯ​ឧ​ត្ត​ម កែប ជុតិមា ប្រឹងរក​ថវិកា​ទិញ​ដាក់​សម្រាប់​សាធារណជន​អង្គុយ​លម្ហែ បែរជា​ឯ​ឧ​ត្ត​ម ប៉ា​សុជាតិ​វង្ស រុះរើ​មិនដឹង​ជា​យក​ទៅណា​។​
​ថ្មបាយក្រៀម​ក្រាល​តាម​សួនច្បារ​វត្តភ្នំ តាមផ្លូវ​ភ្លោះ​ពី​វត្តភ្នំ​មកទល់នឹង​ផ្លូវ​ព្រះមុនីវង្ស មាន​ច្រើនណាស់ ហើយ​ថ្ម​នេះ​កាល​ទិញ​មក​ក៏​មិន​ថោក​ដែរ ថ្ម​អត់​ចេះ​ពុក​ទេ គេ​អាច​យកទៅ​ធ្វើ​អ្វី​ទៀត​ក្នុង​សួន​ក៏បាន​ដែរ អ៊ីចឹង​ថ្ម​ដែល​រុះរើ​ទាំងអស់​ហ្នឹង​យកទៅ​ណា​?៕sfds

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya