កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ស្ត្រីម្នាក់បានរងរបួសឈាមហូរស្រោចពេញខ្លួន ហើយរត់មករកសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពីត្រូវប្តីរបស់ខ្លួនស្រវឹងស្រា ហើយបង្កហិង្សាដោយយក កែវស្រាមកគប់ក្បាល ។ស្ត្រី ដែលរងគ្រោះមានឈ្មោះ ម៉េង លី អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង និងបុរសជាប្តី
ដែលបង្កហិង្សាលើប្រពន្ធនេះ មានឈ្មោះ ជឹម ផៃ អាយុ៤៥ឆ្នាំ រស់មានស្រុកកំណើតនៅខេត្តកណ្តាល ទាំងពីរនាក់ប្តីប្រពន្ធនេះ ។
ស្ត្រីជាប្រពន្ធបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានយកនំបាញ់ឆែវទៅឲ្យភ្ញៀវ ក្នុងអំឡុងពេលដែលរូបគាត់យកនំបាញ់ឆែវអោយគេ ក៏មានគេមករកទិញនំបាញ់ឆែវ ហើយប្តីដែលអង្គុយផឹកនៅទីនោះ រកប្រពន្ធមិនឃើញ ក៏កើតក្តីមួរម៉ៅ លុះដល់ប្រពន្ធមកដល់ ស្រាប់តែចោទនាងថា មកពីលេងល្បែងទៅវិញ ហើយក៏បង្កជាម្លោះតែម្តង រួចប្តីរបស់គាត់ក៏ស្ទុះយកកែវស្រាគប់ក្បាលរបស់គាត់ បណ្តាលអោយរបួសហូរឈាមតែម្តង ៕