ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គួរតែ​នាំគ្នា​អភិរក្ស​ព្រៃ​បែរជា បាញ់សម្លាប់​ខ្ទីង​ញី​ផើម​មួយ​ក្បាល​ទៅវិញ​

គួរតែ​នាំគ្នា​អភិរក្ស​ព្រៃ​បែរជា បាញ់សម្លាប់​ខ្ទីង​ញី​ផើម​មួយ​ក្បាល​ទៅវិញ​

​មណ្ឌលគិរី ៖ សត្វ​ខ្ទីង​ញី​ផើម​មួយ​ក្បាល់​ត្រូវ​ព្រានព្រៃ​បាញ់សម្លាប់​យក​សាច់ ដោយ​មិន​គិតពី​ការ​ផុត​ពូជ​និង បាត់បង់​សត្វ​ដ៏​កម្រ​ដែល​ប្រភេទ​សត្វ​ទាំងនេះ គេ​ចាត់ ទុក​ក្នុង​អម្បូរ​ណ៍​ជាស​ត្វ​កម្រ​ស្ទើរ​ដាច់ ពូជ​ទៅហើយ​។ គេ​ឃើញ​នៅមាន​សេស សល់​សត្វ​ខ្ទីង​បន្ដិចបន្ដួច​ក្នុងព្រៃ​ជ្រៅ​នៃ បណ្ដា​ខេត្ដ​ភាគ​ឦសាន​ប្រទេស ជាពិសេស​ខេត្ដ​មណ្ឌលគិរី ។ ប៉ុន្ដែ​ខ្ទីង​កំពុង​រង​ហា​និ ភ័យ​យ៉ាងធ្ងន់ធ្ងរ​ពី​ក្រុម​អ្នកប្រមាញ់​ដោយ​យក​សាច់​, ស្បែក​, ឆ្អឹង​…​ទៅ​លក់ ដោយ មិន​គិតថា សត្វ​ខ្ទីង​នោះ​កំពុង​ផើម​ឬ​កំពុង បង្ក​កំណើត​នោះឡើយ​។ នេះ​ជា​ទង្វើ​អគតិ​មួយ​ដែល​ជន​ទាំង​នោះបាន​ប្រព្រឹត្ត​ដោយ​ខ្វះ​មនសិការ ព្រោះតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​
​លោក ហាន សា​ខន អនុប្រធាន​មន្ទីរ បរិស្ថាន​ខេត្ដ​មណ្ឌលគិរី ដែល​ដឹកនាំ កម្លាំងចម្រុះ​ចុះ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ក្រុម ជនសង្ស័យ​បាញ់សម្លាប់​សត្វ​ខ្ទីង​ផើម នោះ បានឱ្យដឹងថា គេ​បានឃើញ​បំណែក ជើង និង​ក្បាល​របស់​សត្វ​ខ្ទីង រួមជាមួយ ឆ្អឹង​ដែល​នៅ​សេសសល់​ក្នុង​តំបន់​ដែន ជម្រក​សត្វ​ភ្នំ​ព្រិច​កាលពី​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១៣ ។ នៅពេលដែល​ក្រុម​របស់ លោក​ទៅដល់ ពួក​អ្នកប្រមាញ់​បាន​ពន្លះ សាច់​យក​ស្ទើរតែ​អស់​ទៅហើយ ។ បើ ទោះជា​យ៉ាងណាក៏ដោយ ក្រុមមន្ដ្រី បរិស្ថាន​ខេត្ដ​មណ្ឌលគិរី បាន​ប្រមូល​សាច់ ឆ្អឹង​សត្វ​ខ្ទីង​ទាំងនោះ​យកមក​រក្សាទុក ហើយ​ក្រុម​ជន​ប្រមាញ់​៤​នាក់​ត្រូវបាន ចាប់ខ្លួន ។​
​ដូច្នេះ​បើតាម​ច្បាប់ ជន​ដែល​សម្លាប់សត្វ​ខ្ទីង​ត្រូវ ប្រឈម​នឹង​ការជាប់​ទោស​ក្នុង​ពន្ធនាគារ រយៈពេល​យូរ ។ រីឯ​ការ​ខ្ទីង​ដែល​គេ​សម្លាប់  យក​សាច់​ខាងលើនេះ ត្រូវគេ​អះអាងថា ផើម​ក្នុង​រយៈពេល​យូរ ដែល​នៅក្នុង​រយៈ ពេល​មួយ​ឬ​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ វា​នឹង​កើត​បាន​កូនញី​១​ក្បាល ។ ប៉ុន្ដែ​វា​ជា អកុសល​ត្រូវបាន​ជន​ប្រមាញ់​បាញ់ សម្លាប់​បាត់ទៅហើយ ។​
​លោក ឈិ​ត សុផល ប្រធាន​មន្ទីរ បរិស្ថាន​ខេត្ដ​មណ្ឌលគិរី និយាយថា ខ្ទីង​គឺជា​សត្វ​ដ៏​កម្រ ដែ​សេសសល់​តែ​នៅក្នុង​ទឹកដី​ខេត្ដ​មណ្ឌលគិរី​ប៉ុណ្ណោះ​។​
​    ​ដូច្នេះ​លោក ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​ចូលរួម​អភិរក្ស ថែរក្សា​សត្វព្រៃ​ទាំងអស់គ្នា និង​ដាក់​វិធានការ​តឹងរឹង​ចំពោះ​បុគ្គល​ណា​ដែល់​ល្មើស​និង​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya