ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ​អាជ្ញាធរ​ខេត្តកំពង់​ធំ​ជ្រើសរើស​ស្ទឹង​សែន​ជា​កន្លែង​​សម្រាប់​ចោល​សំរាម ​

​អាជ្ញាធរ​ខេត្តកំពង់​ធំ​ជ្រើសរើស​ស្ទឹង​សែន​ជា​កន្លែង​​សម្រាប់​ចោល​សំរាម ​

កំពង់ធំ​៖​ពិតជា​មិនចេះ​ខ្មាសអៀន​អ្វី​បន្តិច​សោះឡើយ ក្នុង​រហាស​នាម​ជា​ខេត្ត​ស្រស់​ប្រឹម​ប្រិ​យ ដែលជា​តំណាង​ឲ្យ​ខេត្តកំពង់ធំ នៃ​ឆ្នាំ​២០១៣​នេះ ល្អ​តែ​ខាងមុខ តែ​ទង្វើ​នឹង​សកម្ម​ភាពផ្ទុយ​ពីរ​ហាស​នាម​របស់​ខេត្ត ដែល ទើបតែ​ទទួលបាន​ថ្មី ក្នុង​ទឹកដី​តែ​ប៉ុន្មាន​ច​ង្អា​ម ថែរក្សា​នូវ​ភាព​ស្អាត នៅក្នុង​ក្រុង​ស្ទឹងសែន​មិនបាន បរិយាកាស​អាប់​អួល ស្ទើរ​តែ​ឈ្លក់​ព្រោះតែ​ជា​ទំលាប់​ចោល​សំរាម​របស់​អជីវ​ករ​ផ្សារ​កំពង់ធំ​។​
​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី ១៣​ខែ កញ្ញា ឆ្នាំ ២០១៣ នៅ​ផ្សារ​កំពង់ធំ​ចាស់ ស្ថិតនៅក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ  អាជ្ញាធរ​ក្រុង​ស្ទឹងសែន បានសម្រេច​ជ្រើស​យក មាត់​ស្ទឹងសែន​ជា​កន្លែង​ចាក់សំរាម យ៉ាង​រំភើយ ដោយ​មិន​ខ្វល់​នៃ​ការប៉ះពាល់​បរិស្ថាន មិន​ខ្វល់​និង​ទឹកស្អុយ​ហូរ​ចូល​ស្ទឹងសែន ទោះជា​សំរាម​អណ្តែត​ត្រៀប ត្រា​តាម​មាត់
​ស្ទឹងសែន​ក្តី ក៏​ខេត្តកំពង់ធំ នៅតែ​ជា​ខេត្ត​ស្រស់​ប្រឹម​ប្រិ​យ ក្នុង​ទិដ្ឋភាព​ជា​ទំលាប់​របស់​អាជ្ញាធរ ខេត្តកំពង់ធំ ។​
​ពាក់​ព័​ន្ឋ​ទៅ​និង​បញ្ហារ ការយក​មាត់​ស្ទឹងសែន អ្នក​ពត៌មាន បាន​សុំ​ការបំភ្លឺ​ពី​លោក តុ​ប កក្ត​ដា ប្រធាន​មន្ទីរ​បរិស្ថាន លោក​បាន​មានប្រសាសន៍ លោក​ឈឺក្បាល​យ៉ាងខ្លាំង​ចំពោះ​ការចាត់វិធានការ ហាម មិន​ឲ្យ​ប្រជាពលរដ្ឋ​ចោល​សំរាម ដោយ​គ្មាន​របៀប​ដូចជា​នៅ​ផ្សារ​កំពង់ធំ និង​ផ្សារ​ចាស់​ព្រមទាំង​តាម​មាត់​ស្ទឺ​ង​សែន នៅពេល​ខ្លះ​ត្រូវ​ចំណាយលុយ​ផ្ទា​ស់​ខ្លួន​ឲ្យ​កម្មករ​រើស​សំរាម ចំណែក​ទីកន្លែង​ចោល​សំរាម​នៅ​មាត់ ស្ទឹង​ត្រូវបាន​អាជ្ញាធរ ប្រជុំ
​ជ្រើសរើស​មាត់​ស្ទឹងសែន​ជា​កន្លែង​ចោល​សំរាម​បណ្តោះអាសន្ន ហើយក៏​លួង​លឺ​យ មកដល់​សព្វថ្ងៃនេះ ។​
​ប្រជាពលរដ្ឋ​បាននាំគ្នា ខកចិត្ត​ដោយសារ​អាជ្ញាធរ ខេត្តកំពង់ធំ​ដែល​ចេះ​ជ្រើសរើស​មាត់​ស្ទឹងសែន ជា​កន្លែង ចោល​សំរាម​របស់​អជីវ​ករ​ផ្សារ​ទៅវិញ ដោយ​មិន​ខ្វល់​ពី​ការ​សាត់ ប៉ើង​សំរាម​ធ្លាក់​ទៅក្នុង​ទឹកស្ទឹង មិនតែប៉ុណ្ណោះ​ទឹកស្អុយ​ដែល​ហូរហៀរ ចេញពី​គំនរ​សំរាម​បាន​ហូរ​ចូល​ទឹកស្ទឹង​សែន ដែល​គេ​សង្កេតឃើញ​យ៉ាង ច្បាស់​នៅតាម​មាត់
​ស្ទឹងសែន មាន​សំរាម​អណ្តែត​ទឹកជា​ច្រើន ដែលជា​ចំនុច​ទល់មុខ​និង វេទិការ​អ៊ុំ​ទូក​របស់ ខេត្តកំពង់ធំ ។​
​ប្រភព​ពត៌មាន ពី​ក្រុម​អជីវ​ករ​ផ្សារ បាន​បញ្ជាក់ថា ពួកគាត់​បាន​បង់លុយ​ថ្លៃ​ភាស៊ី​ផ្សារ គ្រប់​ចំនួន និង​គ្មាន​ភារៈកិច្ច​អ្វីដែល​ត្រូវ ទៅ​ចាត់ចែង​សំរាម​នោះទេ វា​ស្រេច​តែ​អាជ្ញាធរ​ក្រុង និង​ប្រធាន​ផ្សារ ជា​អ្នកចាត់ចែង​រក កន្លែង​សមគួរ​សម្រាប់​ឲ្យ​ចោល​សំរាម ចំណែក​សំរាប់​ហូរហៀរ​ទឹកស្អុយ ចូលក្នុង​ទឹកស្ទឹង​សែន គឺជា​តួនាទី របស់​អាជ្ញាធរ​ក្រុង និង
​អ្នកម៉ៅការ​ភាស៊ី ៕​    ​    ​ដោយ  ប៊ុន  រដ្ឋា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya