ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ​មន្ត្រីជលផល​មួយរូប​ដល់​អាយុកាល​ចូលនិវត្តន៍ ដូច​ដល់​អាយុកាល​ដេក​ស្តូកស្តឹង​មួយកន្លែង ដោយសារ​ជំងឺលើសឈាម ​

​មន្ត្រីជលផល​មួយរូប​ដល់​អាយុកាល​ចូលនិវត្តន៍ ដូច​ដល់​អាយុកាល​ដេក​ស្តូកស្តឹង​មួយកន្លែង ដោយសារ​ជំងឺលើសឈាម ​

កំពង់ធំ​៖ មន្ត្រីរដ្ឋបាល​ជលផល​ចំណុះ ឲ្យ​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ធំ ម្នាក់​ទទួល​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ជំងឺលើសឈាម បណ្តាល​ឲ្យ​ងាប់​ខ្លួន​ទាំងស្រុង មិនអាច​កំរើក​បាន ប្រៀបបាន​ដូចជា​ដង្ហើម ចុងក្រោយ​នៃ​ជីវិត ក្រោយពី​មន្ត្រី​សកម្ម​កា​ងារ​មួយរូប​នេះ បាន​ចូលនិវត្តន៍​កាលពី​ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៣ និង​បាន​បន្សល់​ទុក្ខ​ដ៏​មហា​សែន​ធ្ងន់​ដល់​ប្រព​ន្ឋ និង​កូនស្រី ២​នាក់​ខណៈពេលដែល​កំពុង​តែ​បន្ត​ការ សិក្សា រៀន​នៅ​សាលា​មួយ​ស្ថិតនៅក្នុង​ក្រុង​ស្ទឹងសែន ។​
​ហេតុការណ៍​នេះ បានកើត​ឡើងមក​លើ​គ្រួសារ​មួយ ស្ថិតនៅ​ក្នុងភូមិ ថ្នល់​បែក ឃុំ ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយខេត្តកំពង់ធំ អ្នកស្រី ដួង ហាំ អាយុ ៤៥ ឆ្នាំ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​រៀបការ​រួច បាន​បង្កើន​កូនស្រី ២​នាក់ បច្ចុប្បន្នកំពុង​បន្ត​កា​សិ​ស្សា ចំណែក​អ្នកស្រី​មានមុខរ​បរជា​អ្នក​ស៊ី​ឈ្មួ​ល ដេ​ខោអាវ​បន្តិចបន្តួច​ក្នុង​ផ្សារ កំពង់ធំ និង​ទទួលបាន​ចំណូល​ក្នុង​មួយថ្ងៃ ត្រឹមតែ ១០០០០​ទៅ ១៥០០០​រៀល​ប៉ុណ្ណោះ សម្រាប់​ចិញ្ចឹម​គ្រួសារ​តែ
​មកដល់ពេលនេះ ប្តី​របស់គាត់​បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ ងាប់​ខ្លួន​ទាំងស្រុង បណ្តាល​ឲ្យ​បាត់បង់​ចំណូល  ដោយសារតែ​រវល់​បំរើ​ប្តី​របស់គាត់ ដែល​មិន​អាចជួយ​ខ្លួនឯងបាន បណ្តាល​ឲ្យ​បញ្ហារ​ស្មុកស្មាញ​នៅក្នុង​ខួរ ក្បាល​របស់​ស្ទើរតែ​ដូច​មនុស្ស​អត់​វិញ្ញាណ ក្នុងការ​រែក​អំ​រែក​ដ៏​មហា​សែន​ធ្ងន់​នេះ​។​
​អ្នកស្រី ដូង ហាំ បាន​បន្ត​ទាំង​ទឹកភ្នែក​ស្រក់​ដោយ​មិនដឹង​ខ្លួន​ថា នៅ​ថ្ងៃកើតហេតុ ប្តី​របស់គាត់ បាន​ទៅ​ញ៉ាំ បាយ​នៅក្រៅ​ផ្ទះ ហើយក៏​មាន​អា​ការៈមិន​ស្រួល ដោយ​ទន់ (​ក​) ប្តី​របស់គាត់​បាន​ស្រូត​ទៅផ្ទះ​មិត្តភក្តិ​របស់គាត់ ក្រោយមក​មិត្ត​ភ័ក្ក​បានឃើញ​អាការ​មិន​ស្រួល ក៏បាន​នាំ​ប​ញ្ជូ​ល​ទៅ​មន្ទីរពេទ្យ កំពង់ធំ និង​មន្ទីរពេទ្យ​កាល់ម៉ែត សម្រាក់ ជាង​១​ខែ​ហើយ​ក៏បាន​បញ្ជូន​ទៅផ្ទះ​ខាង​ម្តាយបង្កើត ស្រុក​បាធាយ ខេត្តកំពង់ចាម ដើម្បី​រក្សា​ទាំង​ថ្នាំពេទ្យ ទាំង​ថ្នាំខ្មែរ   អា​ការៈមិនទទួលបាន​នូវ​ការ​ធូ​ស្បើយ​ឡើយ ជា​ចុងក្រោយ​បងប្អូន​ក៏បាន​បញ្ជូនមក​ផ្ទះ​របស់​អ្នកស្រី​វិញ ទាំង​អាកា​រៈ​ដេក​ស្តូកស្តឹង​ដូច​មនុស្ស​ស្លាប់​ទាំង​រស់ អ្វីដែល​ជាការ​ធ្វើ​ឲ្យ​មានចិត្ត​អាណិតអាសូ​ខ្លាំង​នោះ ខណៈពេល​ដែលមាន​មិត្តភក្តិ​ធ្លាប់​រួមការ​ងារ ទៅសួរសុខទុក្ខ ប្តី​របស់គាត់​បានត្រឹមតែ​ទឹកភ្នែក ប​ញ្ជេ​ញ​សំលេង​ស្សាវៗ​ស្ទើរតែ​ស្តាប់​មិនបាន ដោយសារ​មិនអាច​និយាយ​ឆ្លង​ឆ្លើយបាន បានត្រឹមតែ​យំ​ងើ​ក​មើល​ទាំង​ត្រដរ មិនអាច​លើកដៃ​សំពះ​បាន​ទៀតផង​។​
​ដោយឡែក​នៅ​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៣  លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ ព្រមទាំង​ក្រុមការងារ ធ្លាប់​រួម​អាជីព​ជាមួយគ្នា បាន​ចុះមក​សួរសុខទុក្ខ ព្រមទាំង​បាន​នាំយកមក​នូវ ថវិកា ដែល​បានមកពី លោក ប៉ែន វណ្ណ​រិ​ទ្ធ ៤៥​ម៉ឺន លោក គូ​ប៊ុន​តឹង និង កែវ សុខា​អង្ករ ៥០​គ​.​ក លោក យ៉ាន វិសាក់ ១៥​ម៉ឺន​រៀល លោក
ព្រំ សុខឿន និង​លោក ស៊ិន សុ​ភី ១០​ម៉ឺន​រៀល លោក គន ចាន់​សីហា ៥ ម៉ឺន លោក គន ចាន់ សីហា ៥​ម៉ឺន​រៀល លោក ហួន ផល ៥​ម៉ឺន​រៀល លោក ហុក មន ៥ ម៉ឺន លោក សៅ វណ្ណ​សេរី​វុ​ទ្ធ ៥​ម៉ឺន​រៀល លោក លឹម សុថា​ត ៥​ម៉ឺន សរុប ១០០០០០០​លាន​រៀល​។​
​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ បាន​មានប្រសាសន៍ថា ពិតជា​គួរ​ឲ្យ​អាណិត​អាធ័ម​ខ្លាំងណាស់ គ្រោះ​ដែល​មើលមិនឃើញ​បានមក​ធ្លា​ក់លើ​គ្រួសារ​នេះ និង​ជាការ សោកស្តាយ​ខ្លាំង​ចំពោះ​មន្ត្រី​សកម្ម​ការងារ រូបនេះ​ដែល​កន្លងមក ធ្លាប់បាន​បំពេញ​ប៉េ​សកម្ម បំរើ​ជាតិ​មាតុភូមិ ទាំង​បទបញ្ជារ​របស់​រាជរ​ដ្ឋា​ភិ​បាល ទាំងការ​ចង្អុលបង្ហាញ​របស់​ថ្នាក់លើ គ្រប់លំដាប់​ថ្នាក់​ក្នុងការ​ថែរក្សា អភិរក្ស​ធនធាន​ម​ឆ្ឆា​ជាតិ និង​ត្រូវ​បានទទួល​ប័ណ្ណសរសើរ នឹង​លើកទឹកចិត្ត​ជាច្រើន និង​បានតែងតាំង លោក គាំ ខេមរិន ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល កំពង់ស្វាយ​លើ  ចំណុះ​ឲ្យ​ខ័​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ រហូតដល់​នាពេល​ថ្មីៗ​នេះ លោក គាំ ខែម​រិ​ន បាន​ចូលនិវត្តន៍ មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ធ្លាក់ខ្លួន​ឈឺ​ដែល​មិនគួរ​ឲ្យ ជឿ ដែល​វាសនា​មនុស្ស​មើល​មិនឃើញ ក្នុងនោះដែរ​លោក ប៉ែន វណ្ណ​រិ​ទ្ធ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ក៏​តែងតែ យកចិត្តទុកដាក់ ចុះមក​សួរសុខទុក្ខ​ចំនួន​៣​ដង​ហើយ ថែមទាំង​បាន​សន្យាថា និង​ជួយ​ថវិកា​ប្រចាំខែ​សម្រាប់ ថែរក្សា​ព្យាបាល លោក គាំ ខែម​រិ​ន ក្នុង​១​ខែ ២០​ម៉ឺន​រៀល ។​
​អ្ន​ស្រី ដួង ហាំ ត្រូវជា​ប្រព​ន្ឋ​លោក គាំ ខែម​រិ​ន បាន​ថ្លែងអំណរគុណ ដល់​លោក ប៉ែន វ​ណ្ណិ​ទ្ធ ព្រមទាំង​ក្រុម ការងារ​រប​ស់ខណ្ទរ​ដ្ឋ​បាល​ជលផល​កំពង់​ធំ ដែល​តែងតែ​យកចិត្ត​ទុកដាក់ មកលើ​គ្រួសារ​របស់​នាង​ខ្ញុំ ដែល បញ្ជាក់​ឲ្យ​ឃើញ​នូវ​ទឹកចិត្ត ដ៏​ស្មោះ ទោះជា​ប្តី​របស់គាត់​ដល់​អាយុកាល​ចូលនិវត្តន៍​ហើ​ក្តី ក៏​មិន​ទុក​ឲ្យ​នៅ ឯក​កោ​ម្នាក់ឯង ៕​    

​ដោយ  ប៊ុន  រដ្ឋា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya