ក្រុងប៉ោយប៉ែតៈដូចបទចម្រៀងមួយឃ្លាច្រៀងថាខូចចិត្តនិងបងអូនខំផឹកស្រា ផឹកនេះហៅមហាផឹកអោយខ្លួនសូន្យ ឥលូវទើបដឹងថាឆ្កួតព្រោះស្ងួនលុះជីវិត្ត សូន្យទើបឈប់ផឹកស្រា។ យ៉ាងណាមិញស្ត្រីវ័យកណ្តាលម្នាក់ ព្រោះតែខូចនិងប្តី ដែលលបលួចមានសាហាយថ្មី ធ្វើអោយគាត់ ធ្លាក់ខ្លួនក្លាយជាជនប្រមឹក ផឹកលុះមរណា បានលង់ទឺកប្រឡាយ
ស្លាប់នៅមុខផ្ទះរបស់ខ្លួនបន្ទាប់ពីបាត់ខ្លួនពីផ្ទះ អស់រយះពេលមួយយប់។
ហេតុការណ៌នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ស្ត្រីរងគ្គ្រោះមានឈ្មោះ ស តាំងអេង អាយុ៤១ ឆ្នាំ មុខ រប ជាអ្នកដើលក់ផ្លែឈើ មានកូនបួននាក់។មានប្តីជាអ្នករត់ម៉ូតូឌុបឈ្មោះ គង់ ចាន់ធន់ អាយុ៤៧ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ប្រភពបានអោយដឹងទៀតថា ថាៈស្ត្រីរងគ្រោះនេះតែងតែដើរផឹកស្រារាល់ថ្ងៃ ពុំដែរមានពេល
ខានឡើយ ហើយកាលគ្រាដែលនាង នៅមានជីវិតគាត់បាននិយាយប្រាប់អ្នកជិតខាងថាប្តីរបស់គាត់មានស្រីខាងក្រៅផ្ទះនៅមាត់អូរព្រំដែនកម្ពុជា-ថៃឯណោះ ហើយមានផ្ទៃពោះជិតគ្រប់ខែទៀតផង ទើបធ្វើស្ត្រីរងគ្រោះខូចចិត្តដើរផឹកស្រាបែបនេះ។
ប្តីស្រីរងគ្រោះបានបំភ្លឺថានៅថ្ងៃកើតហេតុរូបគាត់បានចេញរត់ម៉ូតូតាំងពីម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែកញ្ញា នេះ លុះម៉ោង២យប់ទាបភ្លឺទើបគាត់ត្រឡប់មកផ្ទះវិញដោយមិនបានឃើញប្រពន្ធរបស់គាត់នៅផ្ទះទេ ដោយខ្លួនគាត់ដឹងថាប្រពន្ធគាត់តែងតែដើរផឹកស្រារាល់ថ្ងៃ លុះព្រឹកឡើងក៏ឃើញប្រពន្ធគាត់ដេកស្លាប់នៅនិងទឹកប្រឡាយមុខផ្ទះ។
ក្រោយពីកើតហេតុមេភូមិសាមគ្គីមានជ័យនិង ប្រជាពលរដ្ឋ បានរាយការណ៌ជូនសមត្ថកិច្ច នគរបាល ក្រុងប៉ោយប៉ែត ចុះមកត្រួត ពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថា ស្ត្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឺក ពិតប្រាកដមែន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាម ប្រពៃណី៕ដោយ ខៀវ បូរី