កណ្តាល ៖ ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៧និង១៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ចំណុចផ្លូវបែកជាបួន លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននករបាលស្រុកអង្គស្នួលបានឲ្យ ដឹងថា បុរសម្នាក់ដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ប៊ុន ពិសី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកបើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1D-4704 និងអ្នករួមដំណើរ
ជាមួយ២នាក់ទៀត ទី១-ឈ្មោះ ឃុន ណារុន ភេទប្រុស អាយុ៤០ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទី២-ឈ្មោះ ទិន ស្រី ភេទស្រី អាយុ២៤ឆ្នាំ (រងរបួសធ្ងន់) បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់សឡា ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ខាត់ ខេង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងច្រេះ ឃុំជើងរាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកសេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AM-7842 ។
ម ន្ត្រីនគរបាលខាងលើបានបញ្ជាក់ថា ជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៤នាក់នោះ ក្នុងនោះម្នាក់បានស្លាប់ម្នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ចំណែកឯមធ្យោបាយទាំង២គ្រឿងត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕