ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រសួង​អប់រំ​យុវជន និង​កីឡា​លើក​ពេល​សម័យ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ទៅធ្វើ​នៅ​ថ្ងៃទី​២៦-២៧ កញ្ញា​វិញ​

ក្រសួង​អប់រំ​យុវជន និង​កីឡា​លើក​ពេល​សម័យ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ទៅធ្វើ​នៅ​ថ្ងៃទី​២៦-២៧ កញ្ញា​វិញ​

​ភ្នំពេញ៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ដែល​សម័យ​ប្រឡង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៦-១៧ កញ្ញា​នេះ ត្រូវបាន ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​លើក​ពេល​ប្រឡង នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ទៅធ្វើ​នៅ​ថ្ងៃទី​២៦-២៧ កញ្ញា​វិញ។

បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​បានធ្វើការ​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​១៥ កញ្ញា។ ​ទោះបីជា​ក្រសួង​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ លើក​ពេល​ប្រឡង​យ៉ាងណាក្តី ប៉ុន្តែ​ជាទូទៅ​សាធារណមតិ​ពិតជា​បានដឹងថា ការលើក​ពេល​សម័យ​ប្រឡង​នេះ​គឺ​បណ្តាល​មកពី​មហា​បាតុកម្ម​ដឹកនាំ​ដោយ​គណ បក្ស​សង្គ្រោះ​ជាតិ ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ កញ្ញា ហើយនឹង​បន្ត​២​ថ្ងៃ​ទៀត ទោះបី​ត្រូវបាន​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឱ្យធ្វើ​តែ​១​ថ្ងៃ​ក្តី ដោយ​សំអាងថា ការធ្វើ​បាតុកម្ម​នោះ​នឹង​ប៉ះពាល់​ដល់​សម័យ​ប្រឡង ។​

​មន្ត្រីនៃ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ត្រូវធ្វើ​នៅ​ថ្ងៃទី​១៦-១៧ កញ្ញា​នេះ ប៉ុន្តែ​នៅ​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ គេ​សង្កេតឃើញ​បេក្ខជន​ប្រមាណ​៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​បានមក​មើល​ឈ្មោះ នៅតាម​មណ្ឌល​ប្រឡង​របស់ខ្លួន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya