ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » រោងចក្រ SL បន្តធ្វើ​បាតុកម្ម​ទៀត​ ​

រោងចក្រ SL បន្តធ្វើ​បាតុកម្ម​ទៀត​ ​

ភ្នំពេញ ៖  នៅ​ថ្ងៃទី​១៦​ខែកញ្ញា ឆ្នាំ​២០១៣​នេះ ក្រុម​រោងចក្រ SL នៅតែ​បន្តធ្វើ​បាតុកម្ម​តទៅទៀត​។
​វិវាទ​ការងារ​នៅ​រោងចក្រ SL បាន​ឈានដល់​ការ​អង្រួន​ឱ្យ​កក្រើក​កាលពីពេល​ថ្មីៗ​នេះ​ដោយ​ក្រុមកម្មករ កម្មការិនី​បាន​ហែ​ក្បួន​ទៅ​បិទផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​ជុំវិញ​ការបណ្តេញចេញ​កម្មករ កម្មការិនី​ប្រមាណ​ជិត​១.០០០​នាក់ និង​ការ​ប្តឹងទៅ​តុលាការ​នូវ​អ្នកតំណាង​ជាច្រើន​ទៀត​។ វិបត្តិ​នេះ​ត្រូវបាន
​កត់សម្គាល់ថា លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស ធ្លាប់បាន​អញ្ជើញ​ទៅ​រំលត់​អធិករណ៍​នានា​ដល់​រោងចក្រ​តែម្តង ដោយ​លោក​បាន​សន្យា​ដោះស្រាយ​រាល់​ការទាមទារ​របស់​កម្ម​ករ កម្មការិនី ។​
​លោក មាស សុត្ថា តំណាង​រោងចក្រ SL បាន​លើកឡើងថា សហជីព​ស៊ី​ខូវ​ឌូ​មិនមែន​ដឹកនាំ​កម្មករ កម្មការិនី​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ឡើយ គឺ​ដឹកនាំ​ធ្វើ​វិច្ឆេទកម្ម​តាម​រូបភាព​ផ្សេងៗ​នៅក្នុង​រោងចក្រ​ដែលជា ទង្វើ​ផ្ទុយ​ពី​ច្បាប់ ។ ជាងនេះទៅទៀត​បាន​ចោទថា សហជីព​ស៊ី​ខូវ​ឌូ​បាន​បំផ្លាញ​ផលប្រយោជន៍​៣​យ៉ាង​គឺ ១-​បំផ្លាញ​ការងារ​កម្មករ ២
-​ធ្វើឱ្យ​អ្នកវិនិយោគទុន​បាត់​ជំនឿ ហើយ​ងាក​ទៅ​ដក​ទុនវិនិយោគ​នៅ​ប្រទេស​ផ្សេង​វិញ និង​៣-​បំផ្លាញ​សង្គមជាតិ​ទាំងមូល ។ តំណាង​រោងចក្រ SL ក៏បាន​អំពាវនាវ​យ៉ាងទទូច​សុំឱ្យ​កម្មករ កម្មការិនី​រោងចក្រ​ទាំងអស់​នាំគ្នា​ពិចារណា​ដោយ​ខ្លួនឯង កុំ​ជឿ​តាម​ការ​ញុះញង់​របស់​សហជីព ហើយ​នាំគ្នា​ត្រឡប់​ចូលធ្វើការ​វិញ​ជាធម្មតា ដើម្បី​កុំឱ្យ
​បាត់បង់​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya